កម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១បានសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ឃាត់ខ្លួនស្ត្រីម្នាក់ដកហូតថ្នាំញៀនចំនួន ១១កញ្ចប់ធំ 

June 20, 2018 277

ភ្នំពេញ៖  ស្ត្រីម្នាក់រួមនិងថ្នាំញៀនចំនួន ១១កញ្ចប់ធំត្រូវកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី១បានសហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ឃាត់ខ្លួនពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀន។
 ការឃាត់ខ្លួនស្ត្រីខាងលើនេះកាលថ្ងៃ អង្គារ ៧កើត ខែ បឋមសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង១៧និង៤០នាទី ស្ថិតនៅផ្ទះជួលលេខ១៣ ផ្លូវលេខ៣បេតេ ភូមិ ចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រត្តិបត្តការនេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី លីន ឡេង ឋានៈ នាយករងមន្ទីរ និងដោយបានការអនុញ្ញាតពីលោក អ៊ុំ សុភក្កិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ 
ជនសង្ស័យដែលឃាត់ខ្លួននោះឈ្មោះ ណៃ ផារី  ភេទ ស្រី អាយុ ៣២ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅចំណុចកើតហេតុ ។ 
ក្នុងការត្រួតពិនិត្យកម្លាំងប្រតិបត្តិការចម្រុះបានចាប់យកវត្ថុតាងរួមមាន ៖ ក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន ១១កញ្ចប់ថង់ធំ , សំបកថង់ប្លាស្ទិចតូចៗមួយចំនួន និង ជញ្ជីងអេឡិចត្រូនិចចំនួន ០១ គ្រឿង  ។ ចំពោះជនសង្ស័យ និង វត្ថុតាង បានប្រគល់ឲ្យកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Loading...