ផ្នូរបុរាណជនជាតិប៉ូឡូញ បង្ហាញពីរឿងរ៉ាវដ៏គួរឲ្យរន្ធត់មួយ កាលអាយុ៥០០០ឆ្នាំ របស់គ្រួសាររបស់ពួកគេ

May 13, 2019 24

ប៉ូឡូញ ៖ យោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានឲ្យដឹងថា កន្លែងបញ្ចុះសពបុរេប្រវត្តិមួយ បានបង្ហាញពីការសម្លាប់រង្គាល ដ៏ឃោរឃៅរបស់ស្ត្រី និងកុមារនៃគ្រួសារដ៏ធំមួយ នៅក្នុងប្រទេសប៉ូឡូញ កាលពី៤៨០០ឆ្នាំមុន បន្ទាប់ពីអ្នកស្រាវជ្រាវរកឃើញនៅជិតភូមិ Koszyce។

អ្នកស្រាវជ្រាវ ដែលបានវិភាគអំពីសាកសព នៃក្រុមមនុស្សបុរេប្រវត្តិសាស្ត្រចំនួន ១៥នាក់ ដែលបានរកឃើញនៅជិតភូមិ Koszyce ។ កន្លែងកប់ខ្មោចដ៏សោកសៅ គឺភាពច្រើន ជាមនុស្សពេញវ័យ ហើយអ្នកជំនាញជឿជាក់ថា ស្ត្រី និងកុមារនៅក្នុងផ្នូរ ត្រូវបានសម្លាប់ ខណៈពេលដែលបុរសទាំងនោះ នៅឆ្ងាយ។

ពួកគេបានលើកឡើងថា ពួកគេបានត្រឡប់ មកពីការធ្វើដំណើរផ្លូវឆ្ងាយមួយ ប្រហែលជាការធ្វើសកម្មភាពប្រមាញ់ ដើម្បីស្វែងរកក្រុមគ្រួសាររបស់ពួកគេ ដែលត្រូវបានសម្លាប់ដោយដៃ របស់ក្រុមគូប្រជែង។ អ្នកចម្បាំងដែលនៅរស់ បានរៀបចំយ៉ាងប្រុងប្រយ័ត្ន នូវសំណល់នៃមនុស្សជាទីស្រឡាញ់ របស់ពួកគេដោយមានម្តាយ កូនៗរបស់ពួកគេ និងអមដោយគ្រឿងអលង្ការ និងសត្វចិញ្ចឹម។

ក្រុមអ្នកស្រាវជ្រាវ ការជីកនៅក្នុងឆ្នាំ២០១១ បានរកឃើញផ្នូរធំៗ និងឆ្អឹងដែលបាក់ ហើយឆ្អឹងលលាដ៍ក្បាល បានបង្ហាញពីការស្លាប់ ដោយហិង្សារបស់ពួកគេ។ ការវិភាគឆ្អឹង នៃអ្នកស្លាប់បានបង្ហាញថា ពួកគេទាំងអស់ សុទ្ធតែមកពីក្រុមគ្រួសារ ដែលមានទំនាក់ទំនងគ្នា ដែលរស់នៅប្រហែលឆ្នាំ ២៨០០មុន គ.ស។

ស្ត្រី៤នាក់ត្រូវបានកប់ ជាមួយកូនៗ របស់ពួកគេ ហើយក្នុងចំណោមបុរស២-៣នាក់ នៅក្នុងរណ្ដៅនោះ ៤នាក់ជាបងប្អូនពាក់កណ្តាល។ ក្រុមអ្នកស្រាវជ្រាវ បានណែនាំថា ការឈឺខ្នង បេះដូង ចំពោះអ្នកដែលបានកប់ សមាជិកគ្រួសារ ត្រូវបានសម្លាប់នោះ ត្រូវបានបង្ហាញនៅក្នុងរបៀប ដែលពួកគេត្រូវបានគេកប់៕

Loading...