លោក ត្រាំ៖ ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង មិនបានរំលោភសេចក្តីទុកចិត្តនោះទេ

May 13, 2019 31

វ៉ាស៊ីនតោន ៖ ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ បានចេញផ្សាយថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា លោកមិនគិតថាការបាញ់មីស៊ីល រយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង កាលពីសប្តាហ៍មុននេះ គឺជាការរំលោភបំពាន នៃការជឿទុកចិត្តនោះទេ បើទោះជាវាអាចកើតឡើង ក្នុងពេលអនាគតក្តី។

នៅក្នុងបទសម្ភាសន៍ តាមទូរស័ព្ទជាមួយ Politico នៅថ្ងៃសុក្រលោកត្រាំ ត្រូវបានគេសួរ ថាតើលោកខឹង ឬខកចិត្ត ចំពោះការបោសសម្អាតហើយ បើលោកចាត់ទុក ថាវាជាការរំលោភបំពានរវាងខ្លួន និងមេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន។

លោកបានបញ្ជាក់ថា “អត់ទេ អត់ទេ មីស៊ីលទាំងនោះ មានរយៈចម្ងាយខ្លី ហើយមានរយៈពេលខ្លី ហើយខ្ញុំគិតថា មិនមានការទុកចិត្តអ្វីទាំងអស់ ហើយអ្នកដឹងនៅពេលខ្លះ ខ្ញុំអាចធ្វើបាន ប៉ុន្តែមិនមែននៅពេលនេះ ចំណុចនេះទេ”៕

Loading...