ស្លាប់៥នាក់ និងជាច្រើននាក់ទៀត កប់នៅកន្លែងរុករករ៉ែមួយកន្លែង នៅឥណ្ឌូនេស៊ី

May 14, 2019 42

ចាហ្សាតា ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារទី១៤ ខែឧសភានេះបានឲ្យដឹងថា មកដល់ពេលនេះ យ៉ាងហោចណាស់មានកម្មករអណ្តូងរ៉ែ ៥នាក់ហើយ ដែលត្រូវបានបាត់បង់ជីវិតនិងជាង១០នាក់ទៀត ត្រូវបានគេកប់បន្ទាប់ពី អណ្តូងរ៉ែមាសបែបបុរាណមួយបានបាក់ស្រុតនៅខេត្ត Java ភាគខាងលិចប្រទេសឥណ្ឌូណេស៊ី។

ក្រុមអ្នកជួយសង្គ្រោះ បានទាញសាកសពចំនួន ៥ចេញពីអណ្ដូងរ៉ែហើយកំពុងព្យាយាម ទាញយកអ្នកដទៃ ដែលត្រូវបានគេជឿថាត្រូវបានកប់នៅក្នុងអណ្តូងរ៉ៃ របស់ក្រុមហ៊ុន Pongkor នៅភូមិBantar ស្រុក Bogor នេះបើយោងតាមអ្នកនាំពាក្យ របស់ភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ លោក Sutopo Purwo Nugroho។

អ្នកនាំពាក្យរូបនេះ បានប្រាប់សារព័ត៌មានស៊ិនហួថា អ្នករស់រានមានជីវិតកម្មករប្រហែល ១៥នាក់ត្រូវបានគេជឿថា ត្រូវបានគេកប់នៅទីនោះ។ លោក Sutopo បាននិយាយទៀតថា ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេជឿជាក់ថា ជាមូលហេតុសំខាន់ នៃការបាក់ស្រុតលើកនេះហើយស្របពេល ដែលសម្ព័ន្ធដីក្នុងតំបន់ហាក់ មិនសូវមានលំនឹងផងនោះ៕

Loading...