លោក ត្រាំ និងប្រធានាធិបតីចិន នឹងជួបគ្នា ក្រោយប្រទេសចិន រង់ពន្ធគយអាមេរិកថ្មី

May 15, 2019 21

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា លោកនឹងជួបគ្នាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅខែក្រោយនេះ ស្របពេលដែលសង្គ្រាមជំនួញ រវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទំាងពីរ មានការកើនឡើងខ្លាំង បង្កភាពញាប់ញ័រទូទាំងទីផ្សារពិភពលោក។

នៅក្នុងសុន្ទរកថាមួយ នៅសេតវិមាន លោក ត្រាំ បានមានប្រសាសន៍ថា "ប្រហែលជាមានរឿងរ៉ាវខ្លះៗ នឹងកើតមានឡើង ដូចដែលអ្នកបានដឹងហើយ យើងនឹងជួបប្រជុំគ្នា នៅក្នុងជំនួបកំពូល G20 ក្នុងប្រទេសជប៉ុន ហើយខ្ញុំគិតថា នោះនឹងមុខជាកិច្ចប្រជុំ ដ៏មានអំណោយផលល្អមួយ"។

គួរបញ្ជាក់ថា ប្រទេសចិន បានប្រកាសកាលពីមុនថា ខ្លួននឹងដាក់ពន្ធគយកាន់តែខ្ពស់លើទំនិញអាមេរិក ដែលរួមមានទាំងបន្លែ និងឧស្ម័នធម្មជាតិ ហើយនេះជាទង្វើមួយដែលធ្វើឡើងបន្ទាប់ពីមាន ការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោន កាលពីសប្ដាហ៍មុន បង្កើនកម្រិតពន្ធគយរបស់ខ្លួន លើទំនិញនាំចេញ ពីប្រទេសចិន មានទំហំទឹកប្រាក់ ២០០ពាន់លានដុល្លារ៕

Loading...