អ្នកម្តាយ និងកូនក្នុងផ្ទៃ គួរតែនិយាយគ្នា បែបណាទៅ?

May 15, 2019 16

សុខភាព ៖ ខាងក្រោមនេះ ជារបៀបក្នុងការនិយាយ ជាមួយកូនក្នុងផ្ទៃ។ តើមានអ្វីខ្លះទៅ?

ទី១- តាមការស្រាវជ្រាវ បានឲ្យដឹងថា ពេលដែលមាតាបិតាតែងនិយាយជាមួយកូនក្នុងផ្ទៃ នឹងធ្វើឲ្យខួរក្បាលកូន លូតលាស់បានល្អណាស់។ ដូចនេះ ក្នុងពេលដែលអ្នកមានផ្ទៃពោះ៥ខែ ជាពេលដែលអ្នកអាចនិយាយជាមួយកូនបាន។ អ្នកអាចនិយាយរឿងនិទាន ឬច្រៀងឲ្យគេស្តាប់បាន។

ទី២- អ្នកអាចដើរទៅសួនច្បារ ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ ហើយក៏អាចហាត់ប្រាណបានផងដែរ។ ការធ្វើបែបនេះ អាចជួយធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ ថែមទាំងអាចធ្វើឲ្យកូន លូតលាស់បានល្អ។

ទី៣- អ្នកអាចឧស្សាហ៍ អង្អែលពោះរបស់អ្នកបាន ដើម្បីធ្វើការប្រាស្រ័យ ទាក់ទងគ្នាជាមួយកូន។ ការធ្វើបែបនេះ ដើម្បីឲ្យទារកក្នុងផ្ទៃអាច ទទួលបានអារម្មណ៍កក់ក្តៅបាន។ ដូចនេះ អ្នកអាចអនុវត្តតាមវិធីទាំងនេះ ដើម្បីជួយឲ្យខួរក្បាល កូនលូតលាស់បានល្អ៕

ប្រភព៖ Health.com.kh

Loading...