បន្ទាប់ពីប្រទះឃើញ ម៉ូតូ Nex មួយគ្រឿង ក្នុងស្រះទឹក មានអ្នកណាបាត់ម៉ូតូអាចទាក់ទងប៉ូលិសខណ្ឌដង្កោ

May 15, 2019 87

ភ្នំពេញ ៖ អធិការខណ្ឌដង្កោ លោកវរសេនីយ៍ឯក ជឹម ស៊ីថា កំពុងឈរនេះ មិនមែនបង្ហាញម៉ូតទេ គឺជាករណីប្រទះឃើញម៉ូតូ១គ្រឿង ម៉ាក SUZUKI Nex ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខ ភ្នំពេញ 1HQ-9186 នៅក្នុងស្រះទឹកមួយកន្លែង ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ។

បើបងប្អូនប្រជាពលរដ្ឋណា បានបាត់ម៉ូតូដែលមានភិនភាគដូចខាងលើ សូមបងប្អូនយកឯកសារពាក់ព័ន្ធ និងទាក់ទងមកលេខទូរស័ព្ទ 012727358 ខាងសមត្ថកិច្ចខណ្ឌដង្កោ នឹងប្រគល់ជូនបងប្អូនប្រជាពលរដ្ឋវិញ៕

Loading...