ប្រើដាវកែច្នៃគំរាមប្លន់ទ្រព្យសម្បត្តិអ្នកដ៍ទៃគេចខ្លួនបាន២ថ្ងៃត្រូវសមត្ថកិចចចាប់ខ្លួន

May 15, 2019 60

   ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវ ឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែងបានជនសង្ស័យម្នាក់ក្រោយពីរូបគេបានធ្វើសកម្មភាពយកដាវកែច្នៃគំរាមប្លន់យកទ្រព្យសម្បត្តិអ្នកដ៍ទៃ។ករណីឃាត់ខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ១០ និង ៣០ នាទី នៅចំណុចផ្លូវព្រះនរោត្តម កែងផ្លូវ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ប្រើដាវកែច្នៃ ពណ៌ ស ប្រវែង៧០សង់ទីម៉ែត្រ គំរាមយកប្រាក់) ប្រព្រឹត្តនៅចំណុចក្នុងហាងអ៊ីនធឺណេតផ្ទះលេខ១៥EoZ ផ្លូវលេខ ១៣៤ ភូមិ៤ សង្កាត់មនោរម្យ  ខណ្ឌ៧មករា   រាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០១៩ វេលាម៉ោង ០៥ និង ៤៩ នាទី និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
 សមត្ថកិច្ចបានអោយឹងថា៖ ជនសង្ស័យ
ឈ្មោះ អ៊ិន វីឆាថ ហៅ អ៊ិន រីឆាត ហៅ អ៊ិន រិះឆាថ ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ ខ្មែរ ឈ្មោះហៅក្រៅ ឆៃ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ១០E3 ផ្លូវលេខ១១១ សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

ក្នុងនោះវត្ថុតាងចាប់យក
ដាវកែច្នៃ ពណ៌ សប្រវែង៧០ សង់ទីម៉ែត្រ (មធ្យោបាយធ្វើសកម្មភាព)
ក្រាមពណ៌សថ្លា ចំនួន ០១ កញ្ចប់
ម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ ខ្មៅ លេខតួ-លេខម៉ាស៊ីន ១០០៦៤៥៣ ពាក់ស្លាកលេខ ភ្នំពេញ     ១CP-២៣៣០ 
ទូរសព្ទ័ដៃចំនួន ០២ គ្រឿង ម៉ាកOPPO ពណ៌ ខ្មៅ ស៊ីម កាតលេខ ០៨៧ ៨៨១៦១៨ និងម៉ាក Lenovo ពណ៌ ខ្មៅ ស៊ីមកាតលេខ ០៩៦ ៧១២ ៧១៦២ ។
ចំណែកជនរងគ្រោះ
ឈ្មោះ ស៊ី ឆានឈុន ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ បុគ្គលិកហាងអ៊ីនធឺណេត
សម្ភារៈបាត់បង់ប្រាក់ដុល្លារ ចំនួន ៦០០ ដុល្លារអាមេរិក ប្រាក់រៀលចំនួន ៦៤ម៉ឺនរៀល 
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

Loading...