គ្រឿងញៀនបំផ្លាញខ្លួនឯង! នារីម្នាក់ ប្រើគ្រឿងញៀនលើសកម្រិត ស្រាប់តែប្រកាច់កន្ត្រាក់ដៃជើង រហូតដល់ស្លាប់ ក្រោយសង្សារឌុបត្រឡប់មកផ្ទះវិញ

May 16, 2019 26

ភ្នំពេញ ៖ នារីម៉ាស្សាម្នាក់ ត្រលប់មកពីរួមរ័ក្សជាមួយសង្សារវិញ បានមួយសន្ទុះ ស្រាប់តែមានអាការៈប្រកាច់កន្ត្រាក់ដៃជើង ផ្អើលបុគ្គលិកម៉ាស្សាដទៃទៀត ស្រែកឆោឡោនាំគ្នាជួយធ្វើចលនា និងបានរត់ទៅហៅគេឯងឲ្យមកជួយដែរ ប៉ុន្តែជាអកុសលនារីរងគ្រោះដាច់ខ្យល់ស្លាប់បាត់ហើយ ទើបប្រញាប់រាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែចុះមកពិនិត្យមើល កាលពីវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចផ្ទះម៉ាស្សាមួយកន្លែង លេខ៦៧៨ ផ្លូវលេខ២៧១ ក្រុមទី៤០ ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីសាច់ញាតិនារីរងគ្រោះខាងលើ បានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ លី អាយុ២៧ឆ្នាំ មុខរបរ អ្នកធ្វើការម៉ាស្សានៅផ្ទះម៉ាស្សាកើតហេតុខាងលើ បានចេញទៅក្រៅដើរលេងជាមួយសង្សារ រួចក៏ត្រឡប់មកកន្លែងម៉ាស្សាវិញ បានមួយសន្ទុះ ស្រាប់តែប្រកាច់ស្លាប់ភ្លាមៗតែម្ដង ទាំងដែលសាច់ញាតិអះអាងថា ត្រូវសង្សារនាំទៅរួមរ័ក្សជាមួយគ្នាថែមទៀតផង។

បើតាមប្រភពពីអ្នកធ្វើការជាមួយនារីខាងលើ បានបញ្ជាក់ថា នៅថ្ងៃកើតហេតុ នារីរងគ្រោះបានចេញទៅក្រៅជាបុរសម្នាក់ ដែលត្រូវជាសង្សាហើយក៏បានត្រលប់មកកន្លែងធ្វើការវិញដូចធម្មតា។ ប៉ុន្តែដល់មកកន្លែងកើតហេតុ ស្រាប់តែនារីរងគ្រោះមានអាការៈប្រកាច់កន្ត្រាក់ដៃជើង ឃើញដូច្នេះ នាងនិងបុគ្គលិកម៉ាស្សាដទៃទៀត បាននាំគ្នាជួយធ្វើចលនា និងបានរត់ហៅគេឯងមកជួយ ប៉ុន្តែនារីរងគ្រោះស្លាប់បាត់ហើយ ទើបប្រញាប់រាយការណ៍ប្រាប់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែចុះមកពិនិត្យមើល។

ក្រោយកើតហេតុ សមត្ថកិច្ចផ្នែកកោសល្យវិច័យបានចុះមកធ្វើកោសល្យវិច័យដល់កន្លែងកើតហេតុ បានឲ្យដឹងថា សពជនរងគ្រោះខាងលើនេះ ស្លាប់សន្និដ្ឋានថា នារីរងគ្រោះស្លាប់ដោយសារគាំងបេះដូង ព្រោះប្រើប្រាស់សារធាតុញៀនប្រភេទមេតំហ្វេតាមីនច្រើន និងបានធ្វើកំណត់ហេតុ រួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...