រន្ធត់ណាស់! បុរសម្នាក់ ធ្លាយពោះវៀនស្លាប់ភ្លាមៗមួយរំពេច បន្ទាប់ពីត្រូវរថយន្តហ៊ីយ៉ាន់ដាយបុកពេញទំហឹង

May 16, 2019 13

ភ្នំពេញ ៖ មន្ត្រីយោធាចូលនិវត្តន៍ម្នាក់ បានធ្លាយពោះវៀនស្លាប់ភ្លាមៗនៅនិងកន្លែង យ៉ាងអណោចអធ័ម ខណៈកំពុងជិះម៉ូតូសុខៗ ត្រូវរថយន្តហ៊ីយ៉ាន់ដាយATO Z បើកបុកពេញទំហឹង បណ្តាលឲ្យខ្ទាតជិត១០ម៉ែត្រ កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី១៥ ខែឧសភា  ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ ភូមិធំ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយATOZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2Z-1435 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតទៅបុកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមសង់ ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HK- 2998 បើកបរដោយបុរសម្នាក់ បញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិចពេញទំហឹង បណ្តាលឲ្យរងគ្រោះខ្ទាតជិត១០ម៉ែត្រស្លាប់និងកន្លែងភ្លាមៗ រីឯរថយន្តបង្កបម្រុងបើករត់គេចខ្លួន តែដោយសារថយន្តបង្កខ្ទេចផ្នែកមុខខាងឆ្វេងយ៉ាងដំណំទៅមុខលេងរួច។ ចំណែកម្ចាស់ររថយន្តបង្កឃើញសភាពមិនស្រួលរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុករថយន្តបង្កនៅនិងកន្លែង បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ ប៊ុនធឿន (ហៅបឿ) ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរ មន្ត្រីយោធាចូលនិវត្តន៍ មានស្រុកកំណើតភូមិថ្នល់បន្ទាយ សង្កាត់ពន់សាំង ខណ្ឌព្រែកភ្នៅ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំធ្វើកាដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែក សពជនរងគ្រោះសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ រួចប្រគល់ជូនសាច់ញាត្តិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

Loading...