រំភើបជំនួស! សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចូលរួមពិធីមង្គលការ កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា

May 16, 2019 12

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញចូលរួមពិធីមង្គលការរបស់កំពូងតារាចម្រៀងស្រី ប្រចាំប្រទេសកម្ពុជា គឺកញ្ញា ឱក សុគន្ធកញ្ញា ជាមួយនឹងលោក អ៊ឹង សុខលី ដែលជាប្អូនប្រុសថៅកែហង្សមាស។ ជាមួយនឹងវត្តមានរបស់សម្តេចតេជោនៅពេលនេះ បានធ្វើឲ្យកូនក្រមុំកំលោះទាំងពីរ ញញឹមបិទមាត់មិនជិតតែម្តង ព្រោះមានភាពកក់ក្តៅ និងសុភមង្គលជាខ្លាំង ដោយសារមិនត្រឹមតែមានវត្តមានឪពុកម្តាយទាំងសងខាង និងអ្នកសិល្បៈនោះទេ គឺមានការអញ្ជើញចូលរួមយ៉ាងពិសេស ពីថ្នាក់ដឹកនាំប្រទេស សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផងដែរ។

ជាការកត់សម្គាល់ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃមង្គលការរបស់កញ្ញា ឱក សុគន្ធកញ្ញា ជាមួយនឹង លោក អ៊ឹង សុខលី ត្រូវបានធ្វើឡើងនៅសណ្ឋាគាសុខាភ្នំពេញ ជាមួយនឹងបរិយាកាស ការតុបតែងយ៉ាងល្អឥតខ្ចោះ អមដោយផ្ការាប់រយទងលម្អរពាសពេញពិធីតែម្តង។ អ្វីដែលពិសេស ត្រូវបានគេមើលឃើញថា ក្នុងពិធីហែរជំនួន គឺមានញាតិមិត្តជាច្រើនចូលរួម ប្រកបដោយស្នាមញញឹម ទាំងអ្នកសិល្បៈប្រុសស្រីល្បីៗ និងអ្នកតូចអ្នកធំ។ កាន់តែពិសេសជាងនេះ ឈានដល់ពិធីកាត់សក់ ទឹកមុខកូនក្រមុំកំលោះ បានបង្ហាញពីក្តីរំភើប សប្បាយរីករាយយ៉ាងខ្លាំង ដោយសារមានការអញ្ជើញចូលរួមយ៉ាងពិសេស ពីសំណាក់ថ្នាក់ដឹកនាំប្រទេស សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន៕

Loading...