ហ៊ីយ៉ាន់ដាយដឹកដី បោលបុករះរថយន្ត៣គ្រឿងទៀត និងស្លាកប៉ាន់ណូkTV ដាក់រាប់ដល់ដី បណ្ដាលឲ្យមនុស្ស៣នាក់ រងរបួស

May 16, 2019 17

ភ្នំពេញ ៖ រថយន្តបែនដឹកដីដាច់ហ្រ្វាង ក៏ជ្រុលចង្កូតទៅបុកនិងរថយន្ត៣គ្រឿងទៀត ហើយរថយន្តបង្កមិនទាន់អស់ល្បឿន ទៅបុកនិងស្លាកប៉ាន់ណូkTV ដាក់រាប់ដល់ដី កាលពីវេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយមហាវិថីឈ្នះឈ្នះ ភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកចិច្ចមូលដ្ឋាន បានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C 7347 បើកបរដោយឈ្មោះ វ៉ា ហៀ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែករថយន្តរងគ្រោះទាំង៣គ្រឿង ទី១. ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-5422, ទី២. រថយន្តកូរ៉េមួយតោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2R-1343 និងទី៣. រថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AO-5240។

រីឯជនរងគ្រោះក្នុងករណីនេះ ទី១.ឈ្មោះ សរ សាលី អាយុ៧០ឆ្នាំ ជាភ្ញៀវមកទិញម្ហូប នៅកន្លែងកើតហេតុរបួសធ្ងន់, ទី២. ឈ្មោះ ឯក ស្រីពេជ្រ ភេទស្រី អាយុ៣៩ឆ្នាំ ជាអ្នកលក់បាយនិងនំបញ្ចុក និងទី៣.ឈ្មោះ សាន ធុទ្ធារី ភេទស្រី អាយុ១៥ឆ្នាំ អ្នកជួយលក់បាយនិងនំបញ្ចុក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកហ៊ីយ៉ាន់ដាយដឹកដី ធ្វើដំណើរពីលិចទៅកើតយ៉ាងលឿន បានបុករថយន្តហ៊ីយ៉ាន់ដាយ ពណ៌ខៀវ១គ្រឿង រួចជ្រុលបុករថយន្តកូរ៉េ ពណ៌ខៀវ ដែលចតឈប់នៅចិញ្ចើមផ្លូវខាងស្តាំ បណ្តាលឲ្យខ្ទាតទៅបុកចូលផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ រងការខូចខាត និងបណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ រងរបួសធ្ងន់ សង្ស័យបាក់ដងកាំបិត និងប្រុសស្រី២នាក់ទៀត របួសស្រាល។

ប្រភពដដែលបន្តថា រថយន្តបង្កមិនទាន់អស់ល្បឿនទេ បានបន្តបុករថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលកំពុងឆ្លងផ្លូវពីត្បូងទៅជើង រងការខូចខាត រួមទាំងទៅបុកផ្ទាំងប៉ាណូរបស់អរគីដេKTVថែមទៀត បណ្តាលឲ្យបាក់បង្គោលដែកមួយដើម និងរហែកក្រដាសផ្ទាំងប៉ាណូរ។

ក្រោយពេលកើតហេតុ បុរសដែលរងបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃ រីឯតៃកុងរថយន្តបង្ក និងរថយន្តរងគ្រោះ កំពុងធ្វើការដោះស្រាយគ្នា៕

Loading...