សូមលោកអភិបាលខេត្តមណ្ឌលគិរីជួយទប់ស្កាត់បទល្មើសឈើឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកប៉ុស្តិ៧-ណាំលៀរ និងច្រកឡាប៉ាខេផង

May 16, 2019 82

  ខេត្តមណ្ឌលគិរី៖ អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ហាក់បីជាពុំបានទប់ស្កាត់នៅសកម្មភាពបទល្មើសឈើឆ្លងដែននៅឡើយបើទោះបីជារងការស្តីបន្តោសយ៉ាងធ្ងន់ធ្ងរពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីប៉ុន្មានខែមុននេះក៍ដោយ
ថ្មីៗនេះបទល្មើសឈើបន្តក្នុងការដឹកជញ្ជួនឆ្លងដែនទៅប្រទេសវៀតណាមនៅខេត្តមណ្ឌលគិរីមានលក្ខណះទ្រង់ទ្រាយធំឡើង។
គេបានរាយការមកថា៖ យ៉ាងតិចមានច្រកទ្វេភាគីចំនួន២គឺច្រកឡាប៉ាខេនិងច្រកប៉ុស្តិ៧-ណាំលៀរត្រូវបានអនុញាតិអោយដឹកជញ្ជួនឈើឆ្លងទៅប្រទេសវៀតណាមក្នុងនោះច្រកឡាប៉ាខេដែលស្ថិតក្នុងស្រុកកែវសីមាគឺ ឈ្មួញប្រើរថយន្តសាំយ៉ុងនិងរថយន្តកាមរីជាមធ្យោបាយដឹកជញ្ជួនឈើដោយឡែកច្រកប៉ុស្តិ៧-ណាំលៀរដែលស្ថិតក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី ឈ្មួញបានប្រើរថយន្តឡង់គ្រីស័រកែច្នៃជាមធ្យោបាយដឹកជញ្ជួនឈើទៅកាន់ប្រទេសវៀតណាម។

ឈ្មញឈ្មោះ ប៉ោ ហៀង ម្ចាស់KTVនៅស្រុកកែវសីមា ជាអ្នកប៉ាវផ្តាច់អោយមានឡានសាំយ៉ុង៦គ្រឿង និងឡានកាមរី៦គ្រឿងដឹកឈើឆ្លងដែនទៅវៀតណាម តាមច្រកប៉ុស្តិ៧-ណាំលៀរ និងច្រកឡាប៉ាខេ បានដំណើរការយ៉ាងរលូនប្រមាណជា៣សប្តាហ៍ ដោយខាងសមត្ថកិច្ចមាត់ច្រក មានខាងគយ,ស្នាក់ការ,និងខាងនគរបាលប៉ុស្តិ ជាអ្នកអនុញ្ញាតិដឹកឈើដូរវេនទៅមក។
កាលពីម្សិលមិញ(វេលាម៉ោង៦និង២០នាទីល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩) លោក ប៉ោ ហៀង ម្ចាស់KTVនៅស្រុកកែវសីមា ធ្លាប់អះអាងប្រាប់អ្នកកាសែតក្នុងស្រុកថា បាននិយាយយ៉ាងដូច្នេះថា៖ ខ្ញុំរកសុីមែន តែដឹកតិចតួចទេ ដូចជាប្រមូលទិញពីប្រជាជនដឹកឈើតាមម៉ូតូ ដើម្បីដឹកទៅវៀតតាមច្រករបៀង។ ដោយឡែកករណីដឹកតាមឡានសាំយ៉ុង ក៏មិនញឹកញាប់ដែរ យូរៗដឹកម្តង មិនដូចគេនិយាយថាដឹកច្រើននោះទេ។

លោក ហ៊ន គាសេង មេនគរបាលប៉ុស្តិឡាប៉ាខេ និងប្រធានស្នាក់ការ,ខាងគយ ជាមេក្លោងសម្របសម្រួលអោយមានបទល្មើសឈើដឹកឆ្លងដែនទៅវៀតណាម តាមច្រកខាងលើនេះ ដែលគេមានជំនឿថា៖ ករណីនេះអាចមានភ្លើងខៀវពីចៅហ្វាយខេត្ត កម្លាំងប្រដាប់អាវុធជាច្រើនស្ថាប័ន និងជំនាញដ៏សំបូរបែបទៀត ទើបការចរាចរឈើ ដំណើរការបានយ៉ាងរលូន ថែមទាំងលេចនូវពុរិទ្ធភាពនៃអំពើពុករលួយយ៉ាងច្បាស់ក្រឡែតត្រង់ថា ក្នុងចំណោមអ្នកយកលុយពីបទល្មើសឈើឆ្លងដែន គឺមានតែស្ថាប័នគយ១គត់ យកកញ្ចប់ច្រើនជាងគេ ឈានដល់សេវាតំលៃ១ឡាន (មួយគុណនិងបួន)លើសពីស្ថាប័នដទៃ។
ក្រៅពីច្រកឡាប៉ាខេ ក៏មានច្រកប៉ុស្តិ៧-ណាំលៀរ ក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក៏មានបទល្មើសដឹកឈើឆ្លងដែនទៅប្រទេសវៀតណាមក្នុង១យប់ តិចបំផុតត្រឹម៧ទៅ១០ឡានឡង់គ្រឺស័រកែច្នៃ ដោយម្ចាស់ឈើឈ្មោះ(ឆ្នៅ) គាត់ក៏ជាសមត្ថកិច្ច ប៉ុន្តែឆ្ងាញ់និងមុខរបរដឹកឈើឆ្លងដែនល្មើសច្បាប់។
លោក សំរិទ្ធ ណយ មេប៉ុស្តិនគរបាលច្រកទ្វេភាគីប៉ុស្តិ៧-ណាំលៀរ ជាមន្ត្រីអនុវត្តច្បាប់១រូបដែលប្រព្រឹត្តក្នុងអំពើឃុបឃិតជាមួយឈ្មួញ បើកបារ៉ាស់អោយបទល្មើសឈើដឹកឆ្លងដែនតាមច្រក នៃដែនសមត្ថកិច្ចរបស់ខ្លួនគ្រប់គ្រង ដោយលក្ខណះចំហរ និងការប្រព្រឹត្តមិនរាងចាល។ ប៉ុន្តែសំរិទ្ធ ណយ នៅតែសំរិទ្ធ ណយ ដដែល….!!!.. មិនត្រូវបានមេកើយឬថ្នាក់លើចាប់ទោសអូសដំណើរ ដោយគេសង្ស័យថា លោក សំរិទ្ធ ណយ បើកបារ៉ាស់អោយឈើឆ្លងដែន ធ្វើឡើងតាមការចាត់តាំងរបស់មេកើយ ខ្លាំងជាង ករណីប្រតិភូកម្មអំណាចអោយបំពេញ តួនាទី ទប់ស្កាត់និងបង្ក្រាប..?
មន្ត្រីខ្លះបាននិយាយបែបកំប្លែង និងដឹងពីតថភាពពិតនៅទីនោះថា៖ រឿងបទល្មើសឈើនៅខេត្តមណ្ឌលគិរី គ្មានអាជ្ញាធរ សមត្ថកិច្ច ជំនាញជាច្រើនស្ថាប័នណា ដែលមិនយកលុយពីបទល្មើសទេ បើមិនជឿអោយពួកគាត់ស្បថតែមួយម៉ាត់ក៏មិនហ៊ានផង។
បញ្ហាបទល្មើសឈើ គឺការបង្ក្រាបគ្មានប្រសិទ្ធភាពទេ ខណៈអ្នកបង្ក្រាបស្រេកឃ្លានទទួលកញ្ចប់តាមឋានុក្រម នៃវប្បធម៍ពុករលួយ ដោយជំនាញម្នាក់ៗ ប្រឹងរកលុយដោយគំនិតទុច្ចរិតពេញខួរក្បាល។
រាល់បទល្មើសឈើឆ្លងដែនទៅវៀតណាម តាមច្រកឡាប៉ាខេ ,ច្រកប៉ុស្តិ៧-ណាំលៀរ គេទទួលស្គាល់ថាខាងគយ យកកញ្ចប់លុយមិនថ្លៃថ្នូនេះច្រើនជាងគេ អាចនិយាយបានថា ជាមេក្លោងបង្កើតអោយមានបទល្មើសឈើ ប៉ុន្តែករណីនេះខាងគយបានបដិសេធន៍ រឿងក្រុមខ្លួនមិនបានប៉ះពាល់កញ្ចប់ទេ ទោះមានបទល្មើសឈើឆ្លងដែនពិតមែនក៏ដោយ។ មន្ត្រីខ្លះបានលើកជាចំងល់ថា៖ បើខាងគយមិនទទួលកញ្ចប់ទេ ហេតុអ្វីមិនបង្ក្រាបចាប់ចំពោះការដឹកជញ្ជូនបទល្មើសឈើឆ្លងដែននៅចំពោះមុខ..???
លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដឹកនាំពោពេញដោយភាពធូរលុង មិនអើពើនិងបទល្មើសឈើឆ្លងដែន។ ទោះគាត់មើលមិនឃើញបទល្មើសឈើ ដោយហេតុផលថា ខ្សោយភ្នែក ប៉ុន្តែគ្រប់ឈ្មួញមានទំនាក់ទំនងល្អនិងចៅហ្វាយខេត្តរូបនេះ ដ៏ល្អប្រសើរបំផុត៕

Loading...