ចៅក្រមនិងព្រះរាជ្ញាខេត្តកំពង់ធំរងការរិះគន់ថាបានដោះលែងជនបង្កគ្រោះថ្នាក់ចរាចរ អោយមានសរីភាពចំណែកជនរងគ្រោះកំពង់ស្រែករកយុត្តិធ

June 20, 2018 233

   កំពង់ធំ៖  លោក មាស វឌ្ឃនា ចៅក្រមសើបសួរនិងលោក អិុត សុធា ព្រះរាជ្ញាអមសាលាដំបូងខេត្តកំពង់ធំកំពង់រងការចោទពីពលរដ្ឋរងគ្រោះថាបានដោះលែងជនបង្ករក្នុងករណីគ្រោះថ្នាក់ចររាចរបណ្តាលអោយមនុស្សស្លាប់ក្រោយពីបញ្ជួនដល់មន្ទីពេទ្យអោយមានសេរីភាពចំណែកបងប្អូនខាងរងគ្រោះបានត្រឹមស្រែករកយុត្តិធ។ ហើយត្រូវបានគេសង្ស័យថាលោក មាស វឌ្ឍនា ចៅក្រមសើបសួរនិងលោក អិុត សុធា ព្រះរាជ្ញាអមសាលាដំបូងខេត្តកំពង់ធំបិទសំណុំរឿងមិនកោះហៅជនបង្កមកដោះស្រាយតាមផ្លូវច្បាប់ទេព្រោះតែហេតុអ្វី?ឫដោយសារតែទទួលបានលាភសការៈពីភាគីខាងជនបង្ករបានជាលោកទាំងពីនេះធ្វើការដោះលែងជនបង្កអោយមានសេរីភាពទៅវិញ?។
   លោកស្រី  ឱក សំណាង មានទីលំនៅភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំដែលត្រូវជាម្តាយមីងរបស់ស្ត្រីរងគ្រោះនិងជាអ្នកទទួលបានសិទ្ធិដោះស្រាយក្នុងករណីគ្រោះថ្នាក់ចរាចរដែលបង្កឡើងដោយម៉ូតូ១គ្រឿងបានបើកមកបុកក្មួយស្រីគាត់បណ្តាលអោយរងរបួសធ្ងន់ហើយបានដាច់ខ្យល់ស្លាប់ពេលដែលបញ្ជួនដល់មន្ទីពេទ្យបានអោយដឹងថា កាលពីថ្ងៃទី២០ខែតុលាឆ្នាំ២០១៥វេលាម៉ោង៩និង៣០នាទី ស្ថិតនៅលើផ្លូវលំក្រាលកៅស៊ូក្នុងភូមិតាំងក្រសាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ក្មួយស្រីរបស់គាត់ឈ្មោះ នួន សំអឿន អាយុ៥៥ឆ្នាំស្នាក់នៅភូមិឃុំកើតហេតុខាងលើ បានធ្វើដំណើរដោយថ្មើជើងក្នុងទិសដៅពីជើងទៅត្បូងបំណងឆ្លងផ្លូវពេលនោះក៍មានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ព័ណខ្មៅពាក់ស្លាកលេខកំពង់ធំ1G.4343បើកបរដោយយុវជនម្នាក់ឈ្មោះ រឿង សុខពន្លឺ អាយុ១៦ឆ្នាំនិងអ្នករួមដំណើម្នាក់ទៀតជិះពីក្រោយ ឈ្មោះ មឿន សុភ័ក្រ ភេទស្រីអាយុ១៥ ត្រូវជាប្អូនជីដូនមួយស្នាក់នៅភូមិត្រើយអូរ ឃុំព្នៅ ស្រុកសន្ទុកខេត្តកំពង់ធំបានបើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនក៍ជ្រុលទៅបុកបងស្រីរបស់គាត់ដែលកំពង់ដើរឆ្លងផ្លូវបណ្តាលអោយដួលបោកក្បាលទៅនិងថ្នល់ហូឈាមហើយបានស្លាប់ក្រោយពីបញ្ជួនដល់មន្ទីពេទ្យ។
   លោកស្រី  ឱក សំណាង បន្តថាកាលណោះក្រុមគ្រួសាររបស់លោកស្រីបានធ្វើបុណ្យសពអោយក្មួយស្រីគាត់រួចរាល់ហើយគាត់បានកាន់សំណុំរឿងនេះទៅសុំអោយសមត្ថកិច្ចជួយដោះស្រាយពីនគរបាលប៉ុស្តិ៍និងនគរបាលស្រុករហូតដល់ស្នងការនគរបាលខេត្តកំពង់ធំប៉ុន្តែត្រូវបានលោកស្នងការស្រុកសន្ទុកបានប្រាប់មកលោកស្រីវិញថាសំណុំរឿងនេះបានផុតពីដៃរបស់គាត់ហើយគឺបានបញ្ជួនដល់តុលាកាខេត្តកំពង់ធំ។
    លោកស្រី ឱក សំណាង បន្តទៀតថា ក្រោយពីលោកស្នងការខេត្តបានបញ្ជួនសំណុំរឿងនេះទៅតុលាកាលោកស្រីក៍បានឡើងទៅជួបលោក មាស វឌ្ឍនា ដែលជាចៅក្រមសើបសួរក្នុងសំណុំរឿងនេះប៉ុន្តែត្រូវបានលោកចៅក្រមរូបនេះបានប្រាប់លោកស្រីថាមិនអីទេចាំកោះហៅភាគីខាងបង្កមកដោះស្រាយ។ប៉ុន្តែការរងចាំរបស់លោកស្រីដូចជាគ្មានសង្ឃឹមទល់តែសោះអស់រយះពេលជិត៣ឆ្នាំទៅហើយស្ងាត់អោយឈឹងហើយអ្វីដែលធ្វើអោយលោកស្រីខកចិត្តនោះគឺតុលាកាខេត្តកំពង់ធំបែជាដោះលែងជនបង្កអោយមានសេរីភាពយ៉ាងរំភើយ។
     ដោយឡែកលោក នួន សំអូន អាយុ៤៤ឆ្នាំដែលត្រូវជាប្អូនប្រុសបង្កើតរបស្រ្តីរងគ្រោះនិងលោកស្រី ឱក សំណាង សូមសំណូមពរដល់លោកប្រធានតុលាកាខេត្តកំពង់ធំមេត្តាជួយរកយុត្តិធអោយក្រុមគ្រួសាររបស់លោកផង។ ជាពិសេសឯកឧត្តម អង្គ វង់វឌ្ឍនា រដ្ឋមន្ត្រី ក្រសួងយុត្តិធរសូមលោកជួយពិនិត្យមើលលោក មាស វឌ្ឃនា ចៅក្រមសើបសួរនិងលោក អិុត សុធា ព្រះរាជ្ញាអមសាលាដំបូងខេត្តកំពង់ធំផងដែលគេសង្ស័យថាកំពង់តែប្រព្រឹតអំពើពុករលួយលើសំណុំរឿងមួយនេះ។
    ពាក់ព័ន្ធនិងករណីខាងលើនេះយើងមិនអាចសុំការបកស្រាយពីលោក មាស វឌ្ឃនា ចៅក្រមសើបសួរនិងលោក អិុត សុធា ព្រះរាជ្ញាអមសាលាដំបូងខេត្តកំពង់ធំបានទេព្រោះមិនមានលេខទូរស័ព្ទទំនាក់ទំនង៕ 
 តុង សីហា

Loading...