Manchester United ព្រមព្រៀងក្នុងការនាំយកខ្សែបម្រើវ័យក្មេង Daniel James ក្នុងតម្លៃ១៩លានដុល្លារ

May 22, 2019 31

បាល់ទាត់ ៖ នាពេលថ្មីៗនេះ ក្លឹបដែលមានមូលដ្ឋាននៃលីគកំពូលអង់គ្លេស Manchester United បានប្រកាលថា ក្លឹបបានព្រមព្រៀង ក្នុងការចុះកិច្ចសន្យានាំយកកីឡាករបម្រើវ័យក្មេង Daniel James របស់ក្លឹបហ្វូងក្ងាន Swansea City។ នេះបើតាមការចេញផ្សាយដោយ express នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។

យោងតាមរបាយការណ៍ខាងលើបានឱ្យដឹងថា នេះក៏ជាការទិញបានកីឡាករលើកដំបូងក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ដែល បិសាចក្រហមបានព្រមព្រៀងលើតម្លៃផ្ទេរប្រមាណ ១៥លានផោន ស្មើនឹង ១៩លានដុល្លារ មកកាន់ទឹកដី Old Trafford ដើម្បីជំនួស កន្លែងខ្សែបម្រើដូចគ្នា Ander Herrera ដែលបានចាកចេញទៅកាន់ក្លឹប PSG របស់បារាំង។

គួរបញ្ជាក់ផងថា កីឡាករវ័យ ២១ឆ្នាំ សញ្ជាតិវេល Daniel James ធ្លាប់បង្ហាញខ្លួនឲ្យ Swansea បាន ៣៣ប្រកួត និងរកបាន ៤គ្រាប់ ចាប់តាំងពីឆ្នាំ២០១៦ ក្រោយ Swansea នាំយកពីក្លឹប Hull City ក្នុងឆ្នាំ២០១៤៕

Loading...