ប្រធានាធិបតីម៉ិចស៊ិក លើកឡើងពីបំណងគេចវេស មិនឲ្យមានជម្លោះជាមួយលោក ដូណាល់ ត្រាំ

June 08, 2019 44

ម៉ិចស៊ីកូ ៖ ប្រធានាធិបតី នៃប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador នៅថ្ងៃសុក្រសប្ដាហ៍នេះ បានលើកឡើងពីបំណងរបស់លោក បញ្ចៀស មិនឲ្យមានការប្រឈមមុខដាក់គ្នា នឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក និងចង់នៅតែជាមិត្តជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ស្របពេលមានការគម្រាមកំហែង នៃសង្គ្រាមជំនួញ ជុំវិញបញ្ហាអន្តោប្រវេសន៍។

លោកប្រធានាធិបតី នៃប្រទេសម៉ិកស៊ិករូបនេះ តាមសេចក្តីរាយការណ៍ បានថ្លែងប្រាប់យ៉ាងដូច្នោះ នៅក្នុងកិច្ចប្រជុំអភិបាលក្រុង មន្ត្រីនិងថ្នាក់ដឹកនាំពាណិជ្ជកម្មនានា មកពីប្រទេសអាមេរិកខាងជើងនេះ នៅក្នុងរីសតប៉ាស៊ីហ្វិក ឈ្មោះ Los Cabos នៅប្រទេសម៉ិកស៊ិកភាគខាងជើង។

គួរបញ្ជាក់ថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កាលពីសប្ដាហ៍មុន បានធ្វើឲ្យកក្រើកញាប់ញ័រដល់ទីផ្សារពិភពលោក មន្ត្រីនៃប្រទេសម៉ិកស៊ិក និងសមាជិកបក្សសាធារណរដ្ឋរបស់លោក ដោយគម្រាមដាក់ពន្ធគយ៥ភាគរយ លើទំនិញនាំចូលពីម៉ុកស៊ិក ចាប់ពីថ្ងៃចន្ទសប្ដាហ៍ក្រោយ ប្រសិនបើប្រទេសម៉ិកស៊ិក មិនធ្វើអ្វីបន្ថែមទៀត ដើម្បីទប់ស្កាត់កំណើនជនអន្តោប្រវេសន៍ ដែលឆ្ពោះមកកាន់ព្រំដែន ភាគខាងត្បូងអាមេរិកនោះទេ៕

Loading...