ប្រទះឃើញនារីម្នាក់ ដេកស្លាប់ក្រោមដើមក្រោមដើមប្រេងខ្យល់ សង្ស័យ...

June 11, 2019 48

ភ្នំពេញ ៖ នារីម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅលើអង្រឹង ដោយសង្ស័យខ្យល់គ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិចោមចៅទី១ សង្កាត់ចោចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នៅក្នុងខ្លួនជនរងគ្រោះសមត្ថកិច្ចឆែកឆេរកឃើញអត្តសញ្ញាណប័ណ្ណមួយ ឈ្មោះ វឿន ធារី ភេទស្រី អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិបឹងកេតក្រោម ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

តាមស្ត្រីម្នាក់ ដែលរស់នៅជិតកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១០ ខែឆ្នាំដដែល គាត់បានឃើញជនរងគ្រោះដើរមកដោយពុំមានសំលៀកបំពាក់នោះទេ ដោយឃើញដូចនេះ ទើបគាត់យកសំលៀកបំពាក់ឲ្យស្លៀក ហើយបានឲ្យដេកលើអង្រឹងក្រោមដើមប្រេងខ្យល់តែម្តង។

សាក្សីបន្តទៀតថា បន្ទាប់មកអ្នកជិតខាង ក៏បាននាំគ្នាយកបាយទឹកមកឲ្យហូបតែនារីរងគ្រោះមិនហូប លុះរហូតមកដល់វេលាកើតហេតុ រូបគាត់ក៏យកបាយទឹកមកម្តងទៀត ក៏ប្រទះឃើញស្លាប់បាត់ទៅហើយ។ ក្រោយកើតហេតុ ក៏រាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យជាក់ស្តែង។ បើតាមការសន្និដ្ឋាននារីរងគ្រោះជាជនអនាថា៕

Loading...