ចូលរួមគោរពច្បាប់ទាំងអស់គ្នា! រថយន្តដឹកទំនិញ បើកក្នុងល្បឿនលឿនពេក រេចង្កូតទៅបុកនិងដើមឈើ រងការខូចខាត

June 11, 2019 43

ព្រះសីហនុ ៖ រថយន្តធន់ធំមួយគ្រឿង បើកបរក្នុងល្បឿនលឿនខ្លាំងពេក ក៏ជ្រុលទៅបុកដើមឈើសងខាងផ្លូវ រួចក្រឡាប់ដោយខ្លួនឯង បណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោងជាង៩ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៦១-១៦២ ក្នុងភូមិសាស្ត្រភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចកងរាជអាវុធហត្ថ បានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-20 21 បើកបរដោយម្នាក់ឈ្មោះ រិន ថា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិអង់ខ្វៀន ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល បើកបរក្នុងទិសដៅខេត្តព្រះសីហនុទៅភ្នំពេញ មកដល់ចំណុចខាងលើរថយន្តមានល្បឿនលឿន បានរេចង្កូតទៅបុកដើមព្រីងហើយធ្លាក់ទៅខាងឆ្វេងដៃ បណ្តាយឲ្យអ្នកបើកបររងរបួស ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតទេ៕

Loading...