ស៊យធំ! បន្លំលួចយកទំនិញក្នុងផ្សារម៉ាក្រូបានហើយ តែយកចេញមិនរួច ត្រូវបុគ្គលិកផ្សារឃើញទាន់ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច

June 12, 2019 25

ភ្នំពេញ ៖ ស្ត្រីវ័យ៣៦ឆ្នាំម្នាក់ បានចូលទៅក្នុងផ្សារម៉ាក្រូ បន្លំលួចយកទំនិញបានហើយ តែយកចេញមិនរួច ត្រូវបុគ្គលិកផ្សារឃើញទាន់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៩និង១៥នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចក្នុងផ្សារម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ មឿង ម៉ារី ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (ខ្លួនមានសារធាតុញៀន)។ ដោយឡែក ជនរងគ្រោះឈ្មោះ ហ៊ាង វាសនា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកផ្សារម៉ាក្រូ ស្នាក់នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សម្ភារៈបន្សល់ទុក៖ កន្សែងពោះគោចំនួន៣, ម្សៅទឹកដោះគោចំនួន២កំប៉ុង, បង្គាគ្រៀមចំនួន១ប្រអប់, សាប៊ូកក់សក់ចំនួន១ប្រអប់, ផ្លែត្របែក១ផ្នែ, ក្រូចថ្លុង១កញ្ចប់, ផ្សិតគ្រៀម៥កញ្ចប់, ម្រេចគ្រាប់១កញ្ចប់ (ប្រគល់ឲ្យជនរងគ្រោះវិញ)។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានចូលក្នុងផ្សារទមនើបម៉ាក្រូ យកសម្ភារៈខាងលើក្នុងរទៈ រួចបានយកផ្លែត្របែក ផ្នែកស្វាយ និងផ្នែក្រូចថ្លុង មកគិតលុយ បន្ទាប់មកជនសង្ស័យបានយកសម្ភារៈផ្សេងទៀតដែលមិនបានគិតលុយនៅក្នុងរទេះរុញបម្រុងគេចខ្លួន តែត្រូវជនរងគ្រោះឃើញឃាត់ឲ្យឈប់ធ្វើការត្រួតពិនិត្យ រកឃើញកន្សែងពោះគោចំនួន៣, ម្សៅទឹកដោះគោចំនួន២កំប៉ុង, បង្គាគ្រៀមចំនួន១ប្រអប់, សាប៊ូកក់សក់ចំនួន១ប្រអប់, ផ្សិតគ្រៀម៥កញ្ចប់, ម្រេចគ្រាប់១កញ្ចប់មិនទាន់គិតលុយ ទើបជនរងគ្រោះឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី តែម្តង។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Loading...