កុំឲ្យស្ងាត់! ចោរឆក់អត់មេត្តា សូម្បីស្រ្តីជនបរទរសជិះកង់ ក៏ចោរមកឆក់យកកាបូបយកទៅបាត់ដែរ

June 12, 2019 60

ភ្នំពេញ ៖ លោកចោរឆក់អត់មេត្តាគូរអាណិតស្រ្តីជនបរទេសម្នាក់ត្រូវចោរឆក់កាបូបពេលកំពង់ជិះកង់ទៅបង្រៀនកូនសិស្សសាលាឯកជនបានសំរេច ហើយមកអង្គុយយំសោកស្ដាយទ្រព្យសម្បត្តិដែលបាត់បង់ ហេតុការនេះបង្កការភ្ញាក់ផ្អើល កាលលវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចស្តុបបូកគោ តាមផ្លះវព្រះមុនីវង្សកែងផ្លូវម៉ៅសេទុង សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានសមត្ថកិច្ចការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ បានឲ្យដឹងថា គាត់ឈរសម្រួលចរាចរណ៍នៅគោលលដៅស្តុប៣៦០ ហើយក៏មានស្រ្តីម្នាក់ជិះកង់មកអង្គុយយំ ហើយក៏បានឲ្យអ្នកចេះភាសាអង់គ្លេសបក់ប្រែ ទើបដឹងថា មានជនសង្ស័យ២នាក់ ជិះម៉ូតូឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះតាមផ្លូវព្រះមុនីវង្សស្របទិសគ្នា ក្នុងទិសដៅពីត្បូងមកជើង បានឆក់យកកាបូបគាត់ទុកនៅកន្ត្រកកង់ខាងមុខ ហើយជនសង្ស័យបើកម៉ូតូរត់គេចខ្លួនបាត់ទៅ ក្នុងកាបូបសម្ភារៈមិនច្រើនទេ មានតែលុយតិចតួច និងទូរស័ព្ទដៃប៉ុណ្ណោះ ហើយគាត់យំស្ដាយទ្រព្យសម្បត្តិគាត់ណាមួយភ័យផង មិនដែលប្រទះដែលជាលើកទី១ សូម្បីតែជិះកង់ក៏ជនល្មើសមិនប្រណីដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចសួរនាំដឹករឿងហេតុ ក៏ទាក់ទងទៅខាងនគរបាលប៉ុស្តិ៍បឹងកេងកងទី១ មកយកស្រ្តីជនបរទេសទៅដាក់ពាក្យបណ្ដឹង ដើម្បីកំណត់មុខសញ្ញាជនល្មើសមកដាក់ទោសតាមផ្លូវច្បាប់៕

Loading...