លោក ដូណាល់ ត្រាំ ច្រានចោល ការចោទប្រកាន់ថា លោកនឹងមិនធ្វើចារកម្ម លើកូរ៉េខាងជើង

June 13, 2019 28

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបដិសេធការចោទប្រកាន់ដែលថា លោកបានប្តេជ្ញាមិនធ្វើចារកម្ម ទៅលើកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩។

សំណួរនេះ ត្រូវបានលើកឡើងបន្ទាប់ពីលោក ត្រាំ បានលើកឡើងកាលពីថ្ងៃអង្គារថា លោកនឹងមិនអនុញ្ញាតយកករណីឃាតកម្មលោក គីម ជុងណាម ដែលត្រូវជាបងប្រុសមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ធ្វើជាប្រភពមួយសម្រាប់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាលរបស់អាមេរិក ដូចដែលបានចោទប្រកាន់នៅក្នុងរបាយការណ៍នាពេលថ្មីៗនេះនោះទេ។

លោក ត្រាំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយប្រធានាធិបតីប៉ូឡូញថា “ទេទេ វាមិនមែនជាអ្វីដែលខ្ញុំចង់និយាយនោះទេ នៅពេលសួរថាតើលោក បានប្តេជ្ញាមិនធ្វើចារកម្មលើកូរ៉េខាងជើង ឬយ៉ាងណា វាជាអ្វីដែលខ្ញុំបាននិយាយ ហើយខ្ញុំគិតថាវាខុសពីការបកស្រាយរបស់អ្នក”។

របាយការណ៍នេះបានអះអាងថាបងប្រុសរបស់លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាម គឺជាប្រភពរបស់ស៊ីអាយអេ (CIA) មុនពេលលោក ត្រូវគេធ្វើឃាតនៅអាកាសយានដ្ឋានម៉ាឡេស៊ី នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៧៕

Loading...