ចាប់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ រួមទាំងថ្នាំញៀន ចំនួន១០កញ្ចប់

June 17, 2019 102

ភ្នំពេញ ៖ ជនសង្ស័យដែលជាមុខសញ្ញាជួញដួរគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំនគរបាលប៉ុស្តិ៍ស្រះចក ធ្វើការឃាត់ខ្លួន ខណៈពេលក្រុមជនសង្ស័យខាងលើ កំពុងចេញធ្វើសកម្មភាពជួញដូរយ៉ាងអនាធិប្បតេយ្យ កាលវេលាម៉ោង៤និង៤០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវរថភ្លើងR៦ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចចុះបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យជួញដូរគ្រឿងបានចំនួន១នាក់ រួមទាំងដកហូតវត្ថុតាងដូចជា ក្រាមពណ៌សរថ្លាសង្ស័យជាគ្រឿងញៀន ចំនួន១០កញ្ចប់ (ធំ១កញ្ចប់ តូច៩កញ្ចប់) និងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្រះចកកំពុងសាកសួរយកចម្លើយ កសាងសំណុំរឿង ដើម្បីបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ អនុវត្ន៍បន្តតតាមនីតិវិធីច្បាប់៕

Loading...