បុរស២នាក់ ជិះម៉ូតូលឿនដូចហោះ ទៅបុកនិងរថយន្តកូរ៉េ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងម្នាក់ទៀតរបួសស្រាល

June 17, 2019 38

ភ្នំពេញ ៖ យុវជនម្នាក់ រងរបួសធ្ងន់ និងម្នាក់ទៀតស្រាល បន្ទប់ពីជិះម៉ូតូបុករថយន្តយ៉ាងពេញទំហឹង បណ្តាលឲ្យបែកមុខបែកមាត់ កាលពីវេលាម៉ោង១១៖២០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវកែវចិន្ដា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកូរ៉េដឹកទឹកសុទ្ធរបស់ក្រុមហ៊ុន (សុខចម្រើន) មួយគ្រឿង ពណ៌ផ្ទៃមេឃ ពាក់ស្លាកលេខសេរីចាស់ (ង-5953-ភព2) ធ្វើដំណើរតាមបណ្ដោយផ្លូវកែវចិន្ដា ទិសដៅទៅរង្វល់មូលជ្រោយចង្វារ ពេលមកដល់ចំណុចកើតហេតុ ក៏មានម៉ូតូសង់017 ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1K-0975 ជិះគ្នា២នាក់ ទិសដៅស្របទិសគ្នា លុះមកដល់ចំណុចមុខសាលាន័រតុន រថយន្តខាងលើធ្វើការបត់ត្រឡប់ក្រោយ ស្របពេលម៉ូតូមកដល់ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកចំកណ្ដាលរថយន្ត បណ្ដាលឲ្យបុរសម្នាក់ ដួលបោកថុងលលាក្បាលសន្លប់ស្ដូងស្ដឹង បាត់មាត់បាត់ក ចំណែកអ្នកជិះពីក្រោយរងរបួសស្រាលត្រូវបានបញ្ជូនទៅកាន់មន្ទ្រីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ និងធ្វើការវាស់វែង យករថយន្តនិងម៉ូតូបង្កហេតុទាំងពីរ ទៅរក្សាទុករងចាំការដោះស្រាយពេលក្រោយតាមផ្លូវច្បាប់៕

Loading...