រកឃើញ៤ក្រុម ឡើងទៅវគ្គ៨ក្រុមចុងក្រោយ ពាន Copa America មុនគេ

June 23, 2019 30

បាល់ទាត់ ៖ ពូលA ជ័យជំនះ ៥-០ លើក្រុមប៉េរ៉ូ នាព្រឹកមិញនេះ ជួយឲ្យក្រុមម្ចាស់ផ្ទះប្រេស៊ីលកក់កៅអីវគ្គ៨ក្រុមចុងក្រោយ ដោយដឹកដៃវេណេហ៊្សូអេឡាទៅជាមួយដែរ ក្រោយយកឈ្នះក្រុមបូលីវី ៣-១ ក្នុងប្រកួតចុងក្រោយវគ្គសន្សំពិន្ទុតាមពូល។

ដោយឡែក ក្រុមការពារតំណែងជើងឯកឈីលី ក៏បានកក់កៅអីវគ្គ៨ក្រុមចុងក្រោយ ទោះសល់១ប្រកួតទៀតក៏ដោយ។ ឈីលី លេង២ ប្រកួតឈ្នះទាំង២ប្រកួត ពោលឈ្នះ ជប៉ុន ៤-០ នៅប្រកួតទី១ និងឈ្នះអេក្វាឌ័រ ២-១ នៅប្រកួតទី២។ បច្ចុប្បន្នក្រុមឈីលី ឈរនៅកំពូលតារាងនៃពូល C មាន៦ ដោយក្រុមបូល៊ីវី និងអេក្វាឌ័រ ដែលប្រឈមមុខខ្ពស់ក្នុងការធ្លាក់ចេញពីការប្រកួត ក្រោយមិនអាចទទួលបានសូម្បី១ពិន្ទុ សម្រាប់២ប្រកួតដំបូង។

ចំណែកឯ កូឡុំប៊ី ក៏ដូចជាឈីលីដែរ ២ប្រកួត ពួកគេឈ្នះទាំង២ប្រកួត។

យប់នេះ ក៏មានការប្រកួត២គូផងដែរ គឺវេលាម៉ោង២រំលងអធ្រាត្រ អាហ្សង់ទីន ត្រូវប៉ះកាតា និងកូឡុំប៊ី ត្រូវប៉ះប៉ារ៉ាហ្គាយ។ ក្រុមអាហ្សង់ទីន កំពុងប្រឈមនឹងការធ្លាក់ចេញផងដែរ ជាហេតុដែលពួកគេ ត្រូវខិតខំប្រឹងប្រែងយកឈ្នះកាតា នៅក្នុងការប្រកួតចុងក្រោយនៃវគ្គចែកពូល ដើម្បីមានសង្ឃឹមឡើងទៅវគ្គបន្ទាប់៕

Loading...