លោក ត្រាំ អំពាវនាវឲ្យមានការធ្វើពាណិជ្ជកម្ម កាន់តែមានតុល្យភាព និងការវិនិយោគ ពីកូរ៉េខាងត្បូង

July 01, 2019 47

សេអ៊ូល ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានតុល្យភាពពាណិជ្ជកម្ម រវាងក្រុងសេអ៊ូល និងវ៉ាស៊ីនតោន ហើយបានស្នើសុំក្រុមហ៊ុនកូរ៉េខាងត្បូង ពង្រីកការវិនិយោគរបស់ខ្លួន នៅក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩។

ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោក ទៅកាន់ទីក្រុងសេអ៊ូល លោក ត្រាំ បានធ្វើកិច្ចប្រជុំជាមួយ មេដឹកនាំក្រុមហ៊ុនកូរ៉េខាងត្បូង រួមទាំងលោក Lee Jae-yong អនុប្រធានក្រុមហ៊ុន Samsung Electronics ប្រធានក្រុមហ៊ុន Chey Tae-won និងប្រធានក្រុមហ៊ុន Lotte Group Shin Dong-bin ផងដែរ។

ក្នុងអំឡុងពេលនៃការជួបជុំនេះ ប្រធានាធិបតីអាមេរិក បានអបអរសាទរ ការធ្វើវិសោធនកម្មចុងក្រោយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរ ប៉ុន្តែបានអះអាងថា គួរតែមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីកាត់បន្ថយអ្វី ដែលលោកហៅថា ការធ្វើពាណិជ្ជកម្មអតុល្យភាព៕

Loading...