អាល្លឺម៉ង់ រងសម្ពាធឲ្យពង្រាយទ័ព និងពង្រីកប្រតិបត្តិការយោធានៅស៊ីរី ដោយសហរដ្ឋអាមេរិក

July 02, 2019 43

ប៊ែរឡាំង ៖ ទស្សនាវដ្ដី Spiegel បានផ្សាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានបង្កើនសម្ពាធរបស់ខ្លួនលើរដ្ឋាភិបាលទីក្រុងប៊ែកឡាំង ក្នុងគោលបំណងឱ្យប្រទេសនេះ ពង្រីកបេសកកម្មប្រឆាំងភេរវកម្មរបស់ខ្លួននៅក្នុងប្រទេសស៊ីរី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ បានឱ្យដឹងថា ប្រទេសអាល្លឺម៉ង់បច្ចុប្បន្នកំពុងប្រតិបត្តិការយន្តហោះឈ្លបយកការណ៍ និងរថក្រោះ នៅក្នុងប្រទេសស៊ីរី ដែលជាផ្នែកមួយនៃក្រុមចម្រុះដឹកនាំដោយអាមេរិក ដែលប្រយុទ្ធនឹងក្រុមភេរវករដែលនៅសេសសល់។

អាណត្តិដែលត្រូវបានអនុម័តដោយរដ្ឋសភា ត្រូវផុតកំណត់នៅក្នុងខែតុលា បើយោងតាមលោក Spiegel គឺសហរដ្ឋអាមេរិក ចង់បានចម្លើយយ៉ាងរហ័សពីអាល្លឺម៉ង់ថា តើអាល្លឺម៉ង់នឹងពង្រីកការដាក់ពង្រាយរបស់ខ្លួនដែរឬទេ។

លើសពីនេះទៀត សហរដ្ឋអាមេរិកដែលជាប្រទេសតែមួយគត់ដែលធ្វើប្រតិបត្ដិការកងទ័ពនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាមស៊ីរី គឺចង់ឱ្យក្រុងប៊ែកឡាំង បោះជំហានដែលមិនធ្លាប់មានពីមុនមក នៃការដាក់ពង្រាយកងទ័ពដីនៅក្នុងប្រទេសស៊ីរី៕

Loading...