កូរ៉េខាងត្បូង វិនិយោគទឹកប្រាក់៨៥៤លានដុល្លារ នៅខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីប បន្ទាប់ពីការរឹតបន្តឹងការនាំចេញរបស់ជប៉ុន

July 04, 2019 34

សេអ៊ូល ៖ សមាជិកសភាជាន់ខ្ពស់គណបក្សកាន់អំណាច បាននិយាយថា ប្រទេសកូរ៉េខាងត្បូង នឹងធ្វើការវិនិយោគទឹកប្រាក់១ពាន់ពាន់លានវ៉ុន (៨៥៤ ,៤១ លានដុល្លារ) ជារៀងរាល់ឆ្នាំ ក្នុងការអភិវឌ្ឍគ្រឿងម៉ាស៊ីន និងឧបករណ៍ប្រើប្រាស់ ដែលផលិតនៅក្នុងស្រុក ទៅប្រទេស។ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុន ធូដេ។

ប្រទេសជប៉ុនបាននិយាយថា ខ្លួននឹងរឹតបន្តឹងបទបញ្ជា ស្តីពីការនាំចេញវត្ថុធាតុដើម ដែលប្រើលើស្មាតហ្វូន និងបន្ទះសៀគ្វី ទៅប្រទេសកូរ៉េខាងត្បូង ចំពេលដែលមានជម្លោះ កាន់តែច្រើនឡើង ពាក់ព័ន្ធនឹងជនជាតិ កូរ៉េខាងត្បូង ត្រូវបានគេបង្ខំឲ្យធ្វើការ នៅក្រុមហ៊ុនជប៉ុន កំឡុងសង្គ្រាមលោកលើកទី២។

លោក Cho Jeong-sik មកពីគណបក្សប្រជាធិបតេយ្យ បានប្រាប់អ្នកយកព័ត៌មាន ក្រោយពីបានជួបជាមួយមន្ត្រី មកពីការិយាល័យប្រធានាធិបតី និងក្រសួងរដ្ឋាភិបាល ដើម្បីពិភាក្សាអំពីការឆ្លើយតប ទៅនឹងការសម្រេចចិត្ត របស់ជប៉ុនថា យើងកំពុងធ្វើការវិភាគ លទ្ធភាពបឋម (លើការវិនិយោគ)។

ក្រុមអ្នកវិភាគនិយាយថា ការទប់ស្កាត់ការនាំចេញ អាចរារាំងដល់ការផលិតបន្ទះឈីប របស់ក្រុមហ៊ុន កូរ៉េខាងត្បូង Samsung Electronics និងក្រុមហ៊ុន SK Hynix ដោយសារតែសារធាតុគីមី ចំនួន២មានសារសំខាន់។ ក្រុមហ៊ុនទិន្នន័យ IHS Markit បាននិយាយកាលពីថ្ងៃពុធថា ការរឹតបន្តឹងពាណិជ្ជកម្ម របស់ជប៉ុនប្រឆាំង នឹងប្រទេសកូរ៉េខាងត្បូង នឹងបន្ថែមភាពតានតឹង ពាណិជ្ជកម្មសកល។ អ្នកនាំចេញអាស៊ីកំពុងរងការប៉ះពាល់ដោយភាពយឺតយ៉ាវក្នុងវិស័យអេឡិចត្រូនិកទូទាំងពិភពលោក។

លោក Len Jelinek នាយកប្រតិបត្តិនៃការស្រាវជ្រាវ ឧបករណ៍អេឡិចត្រូនិកនៅ IHS Markit បានឲ្យដឹងក្នុង សេចក្តីថ្លែងការណ៍មួយថា ការកាត់បន្ថយ ឬការលុបបំបាត់ សម្ភារទាំងនេះ នឹងធ្វើឲ្យមានការរាំងស្ទះ ដល់ការផលិត និងបន្ទះសៀគ្វីអេឡិចត្រូនិក ផ្សេងទៀតដែលប៉ះពាល់ ដល់ក្រុមហ៊ុនផលិតឧបករណ៍ អេឡិចត្រូនិកចម្បង ៗ រួមទាំងក្រុមហ៊ុន Samsung Electronics និង SK Hynix៕

Loading...