គុយបា រិះគន់ការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក ចំពោះទំនាក់ទំនងពាណិជ្ជកម្ម ជាមួយវ៉េណេស៊ុយអេឡា

July 06, 2019 31

ហាវ៉ាណា ៖ លោក Bruno Rodriguez រដ្ឋមន្រ្តីក្រសួងការបរទេស គុយបា បានថ្កោលទោសចំពោះការដាក់ ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមហ៊ុន ដែលគ្រប់គ្រងដោយរដ្ឋមួយ សម្រាប់ការធ្វើពាណិជ្ជកម្ម ជាមួយវេណេស៊ុយអេឡា នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩។

លោក Rodriguez បានឲ្យដឹងតាមរយៈ Twitter ថា “សហរដ្ឋអាមេរិក មិនមានសិទ្ធិដាក់វិធានការឯកតោភាគី ទៅលើអង្គភាពនៃ ប្រទេសគុយបា ឬប្រទេសណាដែលធ្វើពាណិជ្ជកម្មជាមួយប្រទេស វ៉េណេស៊ុយអេឡាឡើយ។ វាជាការរំលោភលើច្បាប់អន្តរជាតិ ច្បាប់គ្រប់គ្រងពាណិជ្ជកម្ម និងការរំលោភលើទំនាក់ទំនង ជាមួយរដ្ឋអធិបតេយ្យ”។

កាលពីថ្ងៃពុធក្រសួងរតនាគារ សហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួនកំពុងដាក់គុយបា នៅលើបញ្ជីអង្គភាពរបស់ខ្លួន ដែលត្រូវបានដាក់ទណ្ឌកម្ម ដើម្បីថែរក្សាទំនាក់ទំនងពាណិជ្ជកម្ម ជាមួយវ៉េណេស៊ុយអេឡា ដែលត្រូវបានចោទប្រកាន់ថា ដោយសារតែការនាំចូលប្រេង របស់ក្រុងហាវ៉ាណា ពីប្រទេសអាមេរិកខាងត្បូង៕

Loading...