កូរ៉េខាងត្បូង ច្រានចោលការអះអាងរបស់ជប៉ុន ស្តីពីការបំពានទណ្ឌកម្មកូរ៉េខាងជើង

July 09, 2019 29

សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង កំពុងតែធ្វើការឆ្លើយតបវិញ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ិនហ្ស៊ូ អាបេ បានចោទប្រកាន់ ទីក្រុងសេអ៊ូល ពីបទប្រព្រឹត្តល្មើសបំពាន ទណ្ឌកម្មកូរ៉េខាងជើង នេះបើយោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន UPI។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង បានរាយការណ៍ថា ការិយាល័យរបស់ លោកប្រធានាធិបតី មូន ជេអ៊ីន នៅវិមានខៀវ ក្នុងទីក្រុងសេអ៊ូល បានចេញការបដិសេធមួយ កាលពីថ្ងៃចន្ទបន្ទាប់ពីលោក អាបេ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយជប៉ុនថា ទីក្រុងតូក្យូនឹងលើកលែង ការដាក់កំហិតជំនួញ ប្រឆាំងកូរ៉េខាងត្បូង និងថា ទីក្រុងសេអ៊ូល អាចនឹងកំពុងតែបោកបញ្ឆោត ស្តីពីទណ្ឌកម្មកូរ៉េខាងជើង។

ដោយមិននិយាយឈ្មោះ របស់លោកនាយករដ្ឋមន្ត្រីជប៉ុនចំៗ នោះ មន្ត្រីតំណាងវិមានខៀវ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា “ការសង្ស័យដែលមន្ត្រីជប៉ុន ខ្ពស់ជប៉ុនមួយរូប លើកឡើង គួរតែត្រូវបានបង្ហាញ ជាមួយនឹងភស្តុតាងជាក់លាក់”៕

Loading...