Divock Origi បន្តកិច្ចសន្យាយូរឆ្នាំ ជាមួយ ហង្សក្រហម Liverpool ក្រោយជួយឈ្នះ Champion League

July 11, 2019 28

បាល់ទាត់ ៖ កីឡាករខ្សែប្រយុទ្ធ Divock Origi ត្រូវបានក្លិបហង្សក្រហម Liverpool ដែលស្ថិតក្នុងក្របខ័ណ្ឌលីគអង់គ្លេស Premier League សម្រេចបន្តកិច្ចសន្យាថ្មីយូរឆ្នាំបន្ថែមទៀត បន្ទាប់ពីជួយក្រុមឈ្នះជើងឯកពាន UEFA Champion League រដូវកាលមុនឆ្នាំ២០១៨-២០១៩។ នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី១០ ខែកក្កដា។

ការបន្តកិច្ចសន្យាថ្មីនៅទឹកដី Anfield នេះ ត្រូវបានធ្វើឡើងក្រោយកីឡាករ ២៤ឆ្នាំរូបនេះ មិនមានក្រុមណាចាប់អារម្មណ៍ក្នុងរដូវកាលទីផ្សារដោះដូរកីឡាករនាពេលបច្ចុប្បន្ន។ កីឡាករស្បែកខ្មៅរូបនេះត្រូវបានក្លិបអង់គ្លេស Liverpool ទិញមកពីក្លឹប Lille របស់បារាំងកាលឆ្នាំ២០១៤ ក្នុងតម្លៃប្រមាណ ១២លានអ៊ឺរ៉ូ ស្មើនឹង ១៣លានដុល្លារក្រោមកិច្ចសន្យា ៥ឆ្នាំ មុនពេលត្រូវបានផ្ទេទៅកាន់ក្លិប Wolfsburg របស់អាល្លឺម៉ង់ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលរដូវកាលឆ្នាំ២០១៧-២០១៨។

កីឡាករក្នុងក្រុមជម្រើជាតិប៊ែលហ្ស៊ិក Divock Origi បានជួយក្រុមហង្សក្រហមឈ្នះជើងឯក UCL រដូវកាលមុន ដោយរកបាន ៣គ្រាប់ក្នុងជំនួបទល់នឹង Barcelona និង Tottenham Hotspur ដែលដឹកនាំដោយលោក Jurgen Klopp ពីការបង្ហាញខ្លួនបាន ២១ប្រកួត គ្រប់កម្មវិធីប្រកួតរបស់ Liverpool ស៊ុតបាន ៧គ្រាប់ផងដែរ៕

Loading...