យុវជនម្នាក់ ជិះម៉ូតូវ៉ាជែងមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តមួយទំហឹង ស្លាប់មួយរំពេក នៅស្រុកព្រះនេត្រព្រះ

July 11, 2019 68

បន្ទាយមានជ័យ ៖ យុវជនម្នាក់ បើកម៉ូតូវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ជ្រុលទៅបុករថយន្តក្នុងដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៦ នៅត្រង់បង្គោលភ្លើងលេខ០៥៨៩-០៥៩០ ស្ថិតនៅភូមិភ្នំលៀបខាងកើត ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា តាមការឲ្យដឹងពីនគរបាលស្រុកព្រះនេត្រព្រះ ជនរងគ្រោះអ្នកបើកបរម៉ូតូដែលស្លាប់ មានឈ្មោះ ធក ថន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ មុនពេលកើតហេតុ ជនរងគ្រោះបានបើកបរម៉ូតូម៉ាកហុងដា ធុនសេ១២៥ ពណ៌ខ្មៅ សេរី២០១៤ ពាក់ស្លាកលេខ ប.មានជ័យ 1I.7554 មិនពាក់មួកសុវត្ថិភាព ក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិច ពេលមកដល់ចំណុចកើតហេតុខាងលើ សង្ស័យឡើងវ៉ាជែងរថយន្តដែលស្របទិសគ្នាខ្វះការប្រុប្រយ័ត្ន ក៏ស្រាប់តែមានរថយន្តមួយគ្រឿង ម៉ាក RX300 ពណ៌ស គ្មានពាក់ផ្លាកលេខ បានបើកបរមកពីទិសខាងលិចទៅទិសខាងកើត ក្នុងទិសដៅផ្ទុយគ្នា ជ្រុលទៅបុករថយន្តចំពាក់កណ្តាលទ្រូងផ្លូវពេញមួយទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកអ្នកបើកបររថយន្តមិនត្រូវបានគេស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់។ ចំណែកម៉ូតូរងនូវការខូចខាតធ្ងន់ រថយន្តខូចធ្ងន់ផ្នែកខាងមុខ។

ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីកើតហេតុ កម្លាំងនគរបាលជំនាញចរាចរណ៍ស្រុក បានចុះដល់កន្លែងកើតហេតុ និងធ្វើការត្រួតពិនិត្យ រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

Loading...