អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល កំពុងធ្វើសន្និសីទសារព័ត៌មានស្ដីពី បញ្ហាផ្ទុះជំងឺប៉េស្ដជ្រូកអាហ្វ្រិក

July 11, 2019 56

ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំសន្និសីទ សារព័ត៌មានស្ដីពី “បញ្ហាផ្ទុះជំងឺប៉េស្ដជ្រូក” នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅជាន់ផ្ទាល់ដី សាលប្រជុំB នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។

សន្និសីទសារព័ត៌មាន ធ្វើឡើងស្របពេលដែល ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានបន្តរាលដាល និងផ្ទុះឡើងនៅខេត្ត មួយចំនួននៅកម្ពុជា។

សន្និសីទនេះ គឺមានទិសដៅ និងគោលបំណង ពន្យល់ឆ្លើយតបនឹងកង្វល់ របស់ប្រជាពលរដ្ឋ ដែលកំពុងផ្ដោតការយកចិត្តទុកដាក់ លើបញ្ហាជំងឺប៉េស្តជ្រូក ជាមួយនឹងចំណាត់ការ និងវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង់ស្ថានភាព និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ដូចជា ស្ថានភាពទូទៅ នៃជំងឺប៉េស្ដជ្រូកនៅកម្ពុជា ផលប៉ះពាល់ ដែលបានបង្កឡើង នាពេលកន្លងមក វិធានការការពារ និងទំប់ស្ដាត់ពីការឆ្លងជំងឺ។

សូមបញ្ជាក់ថា រហូតមកដល់ពេល នេះ ខេត្តរបស់កម្ពុជាចំនួន៤ មានការផ្ទុះឡើងនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក ដ៏កាចសាហាវមួយនេះ រួមមាន ៖ ទី១-ខេត្តរតនគិរី ,ទី២-ត្បូងឃ្មុំ ,ទី៣- ស្វាយរៀង និងទី២- តាកែវ៕

Loading...