អ្នកណាថាស្រីៗជាភេទទន់ខ្សោយ! នារីរូបស្រស់មួយក្រុម ព្រួតគ្នាវាយបុរសម្នាក់យ៉ាងចាស់ដៃ ផ្អើលក្លិប "ហ្គោល ឡាញ"

July 12, 2019 66

ភ្នំពេញ ៖ នារីរូស្រល់មួយក្រុម បាននាំគ្នាព្រួតវាយទាត់ធាក់ទៅបុរសម្នាក់យ៉ាងចាស់ដៃ និងបានទាញដបស្រាយបំរុងវាយថែមទៀត បង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវចូលមកកម្សាន្ត និងសន្តិសុខជួយអន្តរាគមន៍ កាលពីវេលាម៉ោង២៖៣០នាទីយប់ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅចំណុខក្លិបកម្សាន្ត ហ្គោល ឡាញ តាមណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញនារីស្រល់មួយក្រុម បានស្រែកឡូឡាផ្អើលលពេញក្លិប ដោយបានចោតថា បុរសម្នាក់នោះ បានលូកដៃស្ទាបគូទរបស់ពួកគេ ធ្វើឲ្យផ្អើលពេញក្លិប បន្ទាប់មកនារីរូបស្រស់មួយក្រុមនោះ ក៏នាំគ្នាព្រួតវាយ និងលោតធាក់យ៉ាងចាស់ដៃតែម្តង តែមិនបង្កឲ្យមានរបួសនោះទេ ហើយមាននារីស្រស់ម្នាក់ ក្នុងចំណោចជាច្រើននាក់ បានរត់ទៅទាញយកដបស្រាបំរុងបុរសម្នាក់នោះបន្តែមទៀត តែត្រូវបានភ្ញៀវចូលទៅលេងក្នុងក្លិបនាំគ្នាមកជួយឃាត់ទាន់កុំអីត្រូវចាស់ដៃរបស់ស្រីស្រស់ទាំងនោះហើយ។

ក្រោយកើតហេតុ នារីរូបស្រស់មួយក្រុមនោះ បានគ្នាចូលទៅក្នុងក្លិបសប្បាយបន្តទៀត ចំណែកខាងបុរសនោះ បានចេញពីកន្លែងកើតហេតុបាត់ស្រមោល៕

Loading...