សូមប្រយ័ត្ន! ចោរចូលលួចលុយអស់២០លានរៀល នៅកន្លែងវីងវេលុយទាំងព្រឹក ក្បែរផ្សារកំចាយមារ

July 12, 2019 57

ព្រៃវែង ៖ កាលវេលាម៉ោង១០ព្រឹក ថ្ងៃទី១១ ខែកក្កដា  ឆ្នាំ២០១៩ មានករណីជនសង្ស័យចំនួន៤នាក់ ក្នុងនោះមានស្ត្រីម្នាក់ ជិះម៉ូតូ ហុងឌ្រីសង់ ចំនួន២គ្រឿង មកធ្វើសកម្មភាពទិញដូង នៅមុខកន្លែងវីងវេលុយ ដែលមានយីហោ "វណ្ណា ស្រីល័ក្ខ" នៅចំណុចខាងត្បូងផ្សារ កំចាយមារ ស្ថិតនៅក្នុងភូមិកំចាយមារ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ដែលមានចម្ងាយពីប៉ុស្តិ៍នគររដ្ឋបាល ឃុំក្រញូង ប្រវែង២០០ម៉ែត្រប៉ុណ្ណោះ។

បើតាមសាក្សីបានបញ្ជាក់ថា ខណៈពេលម្ចាស់ផ្ទះកំពុងរវល់នៅខាងក្រោយផ្ទះ ដោយមានតែអុំស្រីចំណាស់ម្នាក់ គាត់អង្គុយចាំលក់ដូរពេលនោះ សង្ស័យម្នាក់ ក៏បានចុះមកទិញដូង អុំស្រីក៏បានកាប់ឲ្យ ប៉ុន្តែ ត្រូវបានជនសង្ស័យថា ទុកឲ្យគេកាប់វិញ រីឯជនសង្ស័យម្នាក់ទៀតក៏បានសួរនាំ អុំស្រីម្នាក់នោះ នាំនិយាយពីរឿងពីនេះពីនោះ ដោយឃើញឱកាសល្អ ជនសង្ស័យម្នាក់ទៀត ដើរតាមរបងផ្ទះចូលទៅក្នុងកន្លែងផ្ទះដាក់ wing ធ្វើសកម្មភាពចូលលួចលុយដែលម្ចាស់ផ្ទះ ដែលទើបតែយកមកដាក់នៅក្នុងទូឈើកាលពីព្រឹកមិញ ចំនួន២០លានរៀល ហើយជនសង្ស័យក៏បានប្រមូលលុយទាំងអស់នោះ ដាក់នៅក្នុងថង់ស្បោងខ្មៅមួយ ដើរចេញមកក្រៅវិញ ស្រាប់តែពេលនោះមានយុវជនដែលជាសាច់ញាតិបងប្អូនម្ចាស់ផ្ទះ វីងវេលុយនោះ ក៏រៀបនឹងចាប់ប៉ុន្តែត្រូវបានជនសង្ស័យរត់ឡើងម៉ូតូគេចខ្លួនបាត់ទៅ ហើយយុវជនម្នាក់នោះ ក៏ដេញតាមស្រែកថាចោរៗ ស្របពេលស្ត្រីចំណាស់ម្នាក់ ដែលកំពុងឈរព្រោកប្រាជ្ញជាមួយនឹងជនសង្ស័យពីរនាក់ទៀត មានសភាពស្លន់ស្លោ ភ័យញាប់ដៃញាប់ជើង ក៏ស្រាប់តែជនសង្ស័យពីរនាក់នោះ មានស្ត្រីម្នាក់ផងដែរ ក៏បានឡើងជិះម៉ូតូបើកទៅតាមពីក្រោយ ដោយស្រែកសួរយុវជនម្នាក់នោះថា បងមានចោរលួចលុយមែន តែមិនបានឈប់ម៉ូតូទេ ក៏បើកទៅបាត់។

មួយសន្ទុះក្រោយមក ទើបឃើញមានសមត្ថកិច្ចមាន ប៉ូលិសប៉េអឹម ចុះមកសួរនាំគាត់កំណត់ហេតុនិងអោយឆែកមើលកាមេរ៉ា សុវត្ថិភាព តែត្រូវបានជនសង្ស័យដកខ្សែកាមេរ៉ាបាត់ ទៀតប៉ុន្តែមុននឹងធ្វើសកម្មភាព គឺខ្សែកាមេរ៉ាហ្នឹងមិនទាន់បានដាច់របូតចេញពីម៉ាស៊ីនថតនៅឡើយទេអាចថតជាប់ជនសង្ស័យដែលកំពុងធ្វើសកម្មភាពនៅខាងមុខកន្លែងវីងវេលុយនេះហើយ រីឯសមត្ថកិច្ចកំពុង កំណត់មុខសញ្ញានិងតាមចាប់ជនសង្ស័យ នៅពេលក្រោយ៕

Loading...