បុរស​ម្នាក់ ​ផឹកស្រាស្រវឹង​រួច ចុះ​លេង​ទឹក​ស្រះ បាត់មួយយប់ព្រលឹមឡើងប្រទះឃើញ​សាកសព

July 02, 2018 177

ភ្នំពេញ ៖ នៅវេលា​ម៉ោង ៧ព្រឹក ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះ នៅភូមិ​រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មានការភ្ញាក់ផ្អើល ខណៈប្រជាពលរដ្ឋ​ប្រទះឃើញសាកសព​បុរស​ម្នាក់ ​ក្រោយពី​ផឹកស្រា​រួច បាន​ចុះ​លេង​ទឹកស្រះ​លង់ ស្លាប់​កាលពី​យប់មិញ ត្រូវបាន​​អណ្តែត​ទឹក​ឡើងវិញ ។

សព​ដែល​បាន​ស្លាប់ ដោយ​លង់ទឹក មានឈ្មោះ ធី ដេ​ត អាយុ២៨ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ មានមុខរ​បរជា​បុគ្គលិក​ទូរទស្សន៍​ខ្សែកាប ។  

សាច់ញាតិ​បញ្ជាក់ថា សព​និង​មិត្ត​ភ​ក្រ័ បាន​មាន​កម្មវិធី​ផឹកស៊ី​នៅ​ដី​វាល ជិត​មាត់​ស្រះ ហើយក៏​បាននាំគ្នា​ចុះ​ងូតទឹក ជនរងគ្រោះ​ក៏បាន​លង់ទឹក​លិច​បាត់​តែម្តង ។ ក្រោយមក​ក្រុមគ្រួសារ និង​អ្នកជិតខាង​បាន​ចុះ​រាវ​ដែល​រក​មិនឃើញ ទើប​ព្រឹក​ឡើង ប្រទះឃើញ​អណ្តែត​ឡើង នៅ​ម៉ោង៧ព្រឹក នេះ​តែម្តង៕

Loading...