នគរបាលអន្តោប្រវេសន៍ចុះចាប់ជនជាតិវៀតណាមទៀតហើយបាន៩នាក់

July 03, 2018 72

    ភ្នំពេញ៖ ជនជាតិវៀតណាមចំនួន៩នាក់ត្រូវនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ធ្វើការឃាត់ខ្លួនខណះពួកគេបានលួចស្នាក់នៅនិងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។ការចុះបង្ក្រាបនេះធ្វើឡើងកាលពីព្រឹកថ្ងៃអង្គារ ៦រោច ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង០៨ និង ១៥ នាទីស្ថិតនៅកន្លែងដាំផ្កា ទិញ-លក់អេតចាយ និងសិប្បកម្មឈើក្នុង សង្កាត់ទួលសង្កែ១-២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

 ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី បានសហកាជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
    សមត្ថកិច្ចបញ្ជាក់ថា ទីតាំងចុះត្រួតពិនិិត្យនោះមាន កន្លែងដាំផ្កា ទិញ-លក់អេតចាយ និងសិប្បកម្មឈើ សង្កាត់ទួលសង្កែ១-២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៖
-បានពិនិត្យឃើញមាន​ ជនបរទេសចំនួន ០៩នាក់ ស្រី ០១នាក់ ជាជនជាតិវៀតណាម បានលួចស្នាក់នៅនិងប្រកបរបរដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។
  បច្ចុប្បន្នជនជាតិវៀតណាមទាំង៩នាក់ខាងលើ បានបញ្ជូនជនបរទេសចំនួន ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីច្បាប់ ៕

Loading...