កូនប្រុសអប្រិយ៍ កាប់ប្រលយ័ឪពុក រងរបួសធ្ងន់ធ្ងរ ព្រោះតែជំនាស់ពាក្យសំដីបន្តិុចបន្ទួច

July 09, 2018 142

ពោធិ៍សាត់៖ ហេតុការណ៍នេះបានកើតឡើងកាលពី​វេលា​ម៉ោង៧ និង១០នាទី​យប់ ថ្ងៃអាទិត្យ ទី៨ ខែកក្កដា ឆ្នាំ២០១៨ ត្រង់ចំណុច​អណ្ដូងច្រុះ ស្ថិតក្នុង​ភូមិ​ព្រៃ​ខ្លុង ឃុំរ​កាត ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់។

បុរស​វ័យ​ចំណាស់​ម្នាក់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ស្ទើរតែ​ក្សិណក្សយ័​ជីវិត ដោយសារ​ផ្លែកាំបិត​នៃ​កណ្ដាប់ដៃ​របស់​កូនប្រុសរ​មឹ​សគុណ​ម្នាក់ នៅ​គ្រា​ដែល​ទំនាស់​ពាក្យសម្ដី​បន្តិចបន្តួច ពេល​លោក​កូន​រូបនោះ​គាត់​ត្រឡប់​មកពី​ផឹកស៊ី​ស្រវឹង​ជោគជាំ​ពី​ខាងក្រៅ​ផ្ទះ។

ជនរងគ្រោះ​ឈ្មោះ ងួន គិត ភេទ​ប្រុស អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ.ឃុំ​កើតហេតុ​ខាងលើ បុរស​វ័យ​ចំណាស់​មាន​ស្នាមរបួស​ដាច់រ​យាស់​សាច់​សង្ស័យ​ដោយ​វត្ថុ​រឹង​មុត​ចំនួន ០៤កន្លែង ចំ​ផ្ងា​ស ០១កន្លែង ចំ​ចិ​ញើ​ម​ខាងឆ្វេង ០១កន្លែង ចំ​ថ្ពាល់​ខាងឆ្វេង ០១កន្លែង និង​ចំ​សៀតផ្កា​ខាងឆ្វេង ០១កន្លែង​ទៀត ហើយ​បាន​បញ្ជូនទៅ​សង្គ្រោះភ្លាមៗផងដែរ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ភ្នំក្រវាញ។ ចំពោះ​លោក​កូនរ​មឹ​សគុណ​ដែល​ផឹកស៊ី​ស្រវឹង​ជោគជាំ​នៅក្រៅ​ផ្ទះ ហើយ​ឈានដល់​បង្ក​អំពើ​ហឹ​ង្សា (កាប់​ឪពុក​បង្កើត)ឈ្មោះ គិត តា​លី ភេទ​ប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅ​ភូមិ.ឃុំ​ជាមួយគ្នា ហើយ​អាជ្ញា​ធរមាន​សម​ត្ត​កិច្ច​នគរបាល​មូលដ្ឋាន បាន​នាំយកមក​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ៕

Loading...