រថយន្តក្រឡុកស៊ីម៉ង់ត៍ បុកពីក្រោយ និងកិនម៉ូតូខ្ទេច សំណាងមនុស្ស លោតចេញទាន់

July 13, 2018 76

ភ្នំពេញ ៖ និសិ្សត សាកលវិទ្យាល័យកសិកម្មចំការដូងម្នាក់ ខណៈកំពុងបើកបរ ស្របទិសគ្នា ជាមួយរថយន្ត ត្រូវបាន​​រថយន្ត ក្រឡុកស៊ីម៉ង់ត៍ បុកពីក្រោយកិនម៉ូតូខ្ទេច តែសំណាង មនុស្សលោតចេញពីម៉ូតូទាន់ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ២រសៀល​ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១៨ ស្ថិត នៅក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមសម្តីរបស់ជនរងគ្រោះបានឲ្យដឹងថា រូបគាត់បានជិះម៉ូតូម៉ាកឌ្រីមសង់០១១ ពាក់ស្លាក លេខភ្នំពេញ1AV-8355 ក្នុងទិសដៅពីលិច ទៅកើតខណៈមកដល់ផ្លូវ8888 ម៉ូតូក៏វាក់អើជាមួយ រថយន្តមួយគ្រឿងទៀត នៅខាងមុខ ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ង់ត៍ ពណ៌សរពាក់​ស្លាកលេខភ្នំពេញ 5A-0814 មកបុកពីក្រោយភ្លាមនោះខ្លួន ក៏បានលោតចេញពីម៉ូតូ តែម៉ូតូត្រូវ រថយន្តកិនខ្ទេចតែម្តង៕

Loading...