រថយន្តដឹកដី បុកម៉ូតូ បណ្តាលអោយបុរសម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុរថយន្តបើករត់គេចខ្លួនបាត់

May 29, 2018 187

ព្រៃវែង ៖ កាលពី វេលាម៉ោង ៨ព្រឹក ថ្ងៃទី២៩ឧសភា ឆ្នាំ២០១៨ នេះនៅតាមផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែងគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយរថយន្តដឹកដីមួយគ្រឿង បានបុកម៉ូតូ បណ្តាលឲ្យអ្នកបើកម៉ូតូ ស្លាប់ភ្លាមៗ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ចំណែកម៉ូតូ ដែលជនរងគ្រោះជិៈម៉ាក ឌ្រីមសង់សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CN 3813 ។

33665196_458216557971295_2992279538752290816_n

បច្ចុប្បន្នត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅប៉ូស្ត៍រដ្ឋបាលឃុំកំពង់សឹង្ហ។ដោយឡែករថយន្តបង្ក ត្រូវបានគេស្គាល់ថា ជាប្រភេទរថយន្តបែនដឹក ប៉ុន្តែពុំទាន់ស្គាល់ ស្លាកលេខឬអ្នកបើកបរទេ។ ព្រោះក្រោយកើតហេតុ បានបើករត់គេចខ្លួនបាត់ ពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ។

សមត្ថកិច្ចបានបញ្ជាក់ថា ពេលនេះសាកសពជនរងគ្រោះ ត្រូវបានលើកដាក់នៅក្បែរ កន្លែងកើតហេតុ រងចាំក្រែងមានអ្នកស្គាល់ទាក់ទងប្រាប់ក្រុមគ្រួសារ អោយមកទទួលយក ប៉ុន្តែបើដល់ថ្ងៃត្រង់ហើយ នៅតែគ្មានអ្នកស្គាល់ ឬមកទទួលទេនោះ សមត្ថកិច្ចនិងយក សពទៅរក្សាទុកនៅវត្តតាជីធំ ដូច្នេះបងប្អូន ឬសាច់ញាតិអាចទៅទទួលយកនៅវត្តនោះបាន។

33923699_458216531304631_3753783553935015936_n

ទោះបីជាយ៉ាងណា នៅកន្លែងកើតហេតុ ជាផ្លូវឡើងរបស់ក្រុមរថយន្តដឹកដី ហេតុនេះសង្ឃឹមថា សមត្ថកិច្ចនិងមានភាពងាយស្រួល ក្នុងការរកអត្តសញ្ញាណ អ្នកបើករថយន្តបង្ក ៕

33894901_458216597971291_2969474142878826496_n
Loading...