ខ្យល់ និងភ្លៀងមួយមេបាក់មែកឈើធ្លាក់ចំម៉ូតូកង់បីមួយគ្រឿង បណ្តាលអោយបុរសម្នាក់របួសធ្ងន់

July 16, 2018 222

ភ្នំពេញ៖ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃចន្ទ ទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវលេខព្រះសីហនុ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ករណីនេះអ្នកធ្វើដំណើរបានភ្ញាក់ផ្អើល មុនដំបូងស្មានតែមានករណីរញ្ជួយដី តែក្រោយមកទើបហួសចិត្តមិននឹកស្មានថា ទឹកភ្លៀង និងខ្យល់ មានឥទ្ធិផលរហូតដ៏ភ្លៀងមួយស្រាប់តែបាក់មែកឈើធ្លាក់ចំម៉ូតូកង់បីមួយគ្រឿងទៀតបណ្ដោយឲ្យបុរសម្នាក់របួសធ្ងន់ ត្រូវបានរថយន្តសង្ក្រោះបន្ទាប់ដឹកយកទៅសង្ក្រោះផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ ចំណុចកើតហេតុហើយដើមឈើត្រូវបានអាជ្ញាធរកាត់យកចេញដើម្បីកុំឲ្យស្ទះចរាចរណ៍ផងដែរ ៕

Loading...