ជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត១០៦និង១០៧ ហើយពេលនេះទឹកបានហូរកាត់ពីលើស្ពានកំពស់ជិតមួយម៉ែត្រ

July 17, 2018 186


    ខេត្តព្រះសីហនុ- របាយការរបស់សមត្ថកិច្ចបានអោយដឹងថានៅវេលាម៉ោង៥,៣០ព្រឹកថ្ងៃ១៧កក្កដា២០១៨នេះ នៅចំណុចស្ពានអូរគគីរព្រំប្រទល់ខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុ ចុះពីចំណោតលោកយាយម៉ៅពេជ្រនិល ស្ថិតនៅភូមិស្ទឹងច្រាលឃុំអូបាក់រទេះមានជំនន់ទឹកភ្លៀងហូរកាត់ផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត១០៦,១០៧ ហើយពេលនេះទឹកបានហូរកាត់ពីលើស្ពានកំពស់ជិតមួយម៉ែត្រ ។មកដល់ម៉ោងជិត៨ព្រឹកនេះ ចរាចរណ៍ សមត្ថកិច្ចបានបិទផ្អាកជាបណ្តោះអាសន្នសិន ពេលទឹកស្រកទើបបើកដំណើរវិញ៕

Loading...