ពិតជាសាហាវ ! ឃាតកម្ម ប្រើកាំបិតកាប់ចិញ្ចំ្រាក្បាល ស្ដ្រីជាកម្មកររោងចក្រ​ម្នាក់​​ស្លាប់យ៉ាងអាណោចអាធម៌

July 17, 2018 200

កណ្ដាលៈ ករណី​ឃាត​កម្មនេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង៨និង១៥នាទី​យប់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ នៅ​ចំណុច​លើផ្ទះ​ជួល ស្ថិតក្នុង​ភូមិ​អង្គ​ព​ពាយ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ស្ដ្រី​រងគ្រោះ​ត្រូវ​ជនដៃដល់​កាប់សម្លាប់​មានឈ្មោះ ឈិ​ត ម៉ាច ភេទ​ស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្ម​ការិ​នី​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ​ភូមិ​ក្រាំងក្រូច ឃុំ​ភ្នំ​តូច ស្រុក​ឧ​ឌុ​ង្គ ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ស្ថិតក្នុង​ភូមិ​អង្គ​ព​ពាយ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្ដ​កណ្ដាល ។ ស្ដ្រី​រងគ្រោះ​មាន​ប្ដី​និង​កូន៣នាក់ ប្រុស២នាក់ ស្រីម្នាក់ ។

តាម​ការបំភ្លឺ​របស់​ឈ្មោះ ឈិន តាក់ ភេទ​ប្រុស អាយុ២៧ឆ្នាំ មាន​ទីលំនៅ​ភូមិ​អង្គ​ព​ពាយ ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល​ត្រូវជា​ប្អូន​ស្ដ្រី​រងគ្រោះ​បាន​ឲ្យ​ដឹង កន្លងមក​ស្ដ្រី​រងគ្រោះ​និង​ប្ដី​បាននាំគ្នា​ចាកចេញ​ពី​ស្រុកកំណើត​នៅ​ខេត្ដ​កំពង់ស្ពឺ មក​ស្នាក់នៅ​ផ្ទះជួល​នៅ​ស្រុក​អង្គស្នួល ខេត្ដ​កណ្ដាល ដើម្បី​មក​ធ្វើ​ការងារ​រោងចក្រ ដោយ​ផ្ទះជួល​របស់​ក្រុមគ្រួសារ​រងគ្រោះ​នៅ​ជិត​ផ្ទះ​របស់​ឈ្មោះ ឈិន តាក់ ត្រូវជា​ប្អូន​ស្ដ្រី​រងគ្រោះ​ដែរ ។

បុរស​ឈ្មោះ ឈិន តាក់ ត្រូវជា​ប្អូន​បាន​ឲ្យ​ដឹង​ទៀតថា ស្ដ្រី​រងគ្រោះ​និង​ប្ដី​តែមាន​ទំនាស់​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់​ច្រើនលើកច្រើនសា រួចមកហើយ លុះ​មកដល់​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ វេលា​ម៉ោង​ប្រហែល១៩ល្ងាច បុរស​ជា​ប្អូន​ជនរងគ្រោះ​បានឃើញ​ផ្ទះ​បង(ស្ដ្រី​រងគ្រោះ)មាន​ភាព​ងងឹត មិន​បើក​អំពូល​ភ្លើង​មានការ​ងឿងឆ្ងល់ ក៏​ដើរទៅ​មើល រួច​ស្រែកហៅ​បង​ស្ដ្រី​របស់ខ្លួន​តែ​មិនឮ​បងស្រី​ឆ្លើយតប ភ្លាមនោះ​ក៏​ឡើងទៅ​មើល​លើផ្ទះ បញ្ចាំង​ភ្លើង​ពិល​មើល​បានឃើញ​ជនរងគ្រោះ​ដេក​ដណ្ដប់ភួយ​ជិត​ដោយ​ចេញ​តែ​ចុងជើង រួច​ចូល​ទៅជិត​ចាប់​អង្រួន​ន​ជើង ក៏​ស្រាប់តែ​ជើង​ស្ត្រី​រងគ្រោះ​មាន​សភា​ពរឹង​បាត់ទៅហើយ រួច​បើក​ភួយ​មើល​ក៏​ឃើញ​ស្នាម​កាំបិត​កាប់​ត្រង់​ក្បាល ក៏បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មក​ប្រាប់​ប្រព​ន្ឋ និង​រាយ​ការ​ណ៏​ជួន​មេភូមិ និង​នគរបាល​ប៉ុស្តិ៍​ក្រាំង​ម្កាក់​ដើម្បី​ធ្វើការ​ពិនិត្យ ។

ភ្លាមនោះ​ក៏បាន​រាយការណ៍​បន្ដទៅ​មន្ដ្រី​ជំនាញ​ស្រុក និង​សហការ​ជាមួយ​មន្ដ្រី​ជំនាញ​ខេត្ដ ចុះមក​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ​សាកសព រួច​បញ្ជាក់ថា ស្ដ្រី​រងគ្រោះ​គឺ​ពិតជា​ស្លាប់​ដោយសារ​ករណី​ឃាតកម្ម​ប្រាកដ​មែន ដោយ​នៅលើ​ក្បាល​ជនរងគ្រោះ​ផ្នែក​ខាងស្តាំ​មាន​ស្នាម​កាប់​ចំនួន៥កន្លែង ៖ ២កាំបិត​ផុង​លលាដ៍ក្បាល ,២កាំបិត​ទៀត​ដល់​លលាដ៍ និង១កាំបិត​ទៀត​ឆ្អឹង​ក និង​ដាច់​ក្រ​ចៀក​ខាងស្តាំ​ជា​ចំរៀក ។ ក្រោយពី​មន្ដ្រី​ជំនាញ​ធ្វើការ​ពិនិត្យ​រួច ក៏បាន​ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តា​ប្រពៃណី ៕

Loading...