ងូតទឹកសមុទ្រលង់ទឹកបាត់ខ្លួន ពេលរកឃើញសពនៅក្នុងលូបង្ហូរទឹកសណ្ឋាគារ សុីហ៊ូ

July 20, 2018 229

ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណមកថា បន្ទាប់ពីមានបុរសជនជាតិចិនម្នាក់បានលេងទឹកសមុទ្រលេងជាមួយមិត្តភ័ក្រ ហើយក៍ស្រាប់តែលង់ទឹកលិចបាត់ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៧និង៣០នាទី នៅចំណុចមុខកន្ទុយនាគ ក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ នោះពេលនេះបានរកឃើញហើយ គឺឃើញសពនៅក្នុងបំពុងលូទឹកសណ្ឋាគារទៅវិញ។

សាកសពនោះត្រូវបានរកឃើញ ថ្ងៃទី២០ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទីព្រឹក នៅក្នុងលូរំដោះទឹក របស់ឆ្នេរសណ្ឋាគារ XiHu (សុីហ៊ូ) ស្ថិតក្នុងក្រុមទី១ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ  ។  

ក្រោយពីប្រទះឃើញសពនោះភ្លាម កម្លាំងជំនាញ សហការណ៌ជាមួយសមត្តកិច្ចបច្ចេកទេសវិទ្យាសាស្ត្រ បានវាយបំបែកបំពុងលូ នងទាញយកសាកសពឡើហមកលើគោក ធ្វើការពិនិត្យទើបដឹងថា សាកសពឈ្មោះ LiU QiANG  ភេទ ប្រុសកើត​ថ្ងៃទី​ ១.ខែមេសា ឆ្នាំ១៩៩១ សញ្ជាតិ ចិន​​ កាន់លិខិតឆ្លងលេខ​ E.68478103 មុខរបរទេសចរណ៌  ស្លាប់ដោយសារលង់ទឹកសមុទ្រពិតប្រាកដមែន ។ 

ក្រោយពីធ្វើកោសល្យវិច័យហើយ សាកសពបានយកទៅតំកល់ទុកនៅសាលតំកល់សពនៃមន្ទីរពេទ្យបង្អែកចំការចេក រង់ចាំការសំរេចពីស្ថានទូត និងក្រុមគ្រួសារសាមីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...