មនុស្ស១៤នាក់បានរងរបួសធ្ងន់ស្រាល ពីការវាយប្រហារដោយកាំបិតនៅលើរថយន្តក្រុង ប្រទេសអាល្លឺម៉ង់

July 21, 2018 115

ក្នុងទីក្រុង Luebeck ៖ យ៉ាងតិចមានមនុស្ស១៤នាក់បានរងរបួស ក្នុងចំណោមអ្នកទាំងនោះ មាន២នាក់ត្រូវបានជួយសង្គ្រោះបន្ទាន់ ​ ពីការវាយប្រហារបុរសម្នាក់ដោយកាំបិតមកលើក្រុមមនុស្សនៅលើរថយន្តក្រុងក្នុងទីក្រុង Luebeck រដ្ឋ Schleswing Holstein ភាគខាងជើងប្រទេសអាល្លឺម៉ង់​ ។ ចំណែកមូលហេតុប៉ូលិសកំពុងស្រាវជ្រាវ ក្រោយការចាប់ខ្លួនបុរសខាងលើកាលពីរសៀលថ្ងៃទី​២០ ខែកក្កដា ឆ្នាំ២៩១៨ ។

អ្នកនាំពាក្យស្នងការប៉ុលិសលោក​ Duerbrook ​បានឲ្យដឹងថា៖ ​ការវាយប្រហារខាងលើកើតឡើងនៅក្នុងស្រុក​ Kuecknitz ​មានចម្ងាយពី ទីក្រុង Bamburg ប្រមាណ​៦០គីឡូម៉ែត្រ។ កម្លាំងប៉ូលិសបានបញ្ជូនទៅកាន់កន្លែងកើតហេតុ​និងបិទតំបន់នោះដើម្បីបើកការស្រាវជ្រាវ ។ នៅពេលនេះមិនទាន់មានរបាយការណ៍ស្តីពីអ្នកស្លាប់នោះឡើយ គឺមានតែអ្នករងរបួសប៉ុណ្ណោះ។

កម្លាំងជំនាញកំពុងតែបើកការស្រាវជ្រាវ ថាតើមានជាប់ពាក់ព័ន្ធនិងក្រុមភេរវកម្មដែរឬទេ។

ប៉ូលិសថា រថយន្តក្រុងបានដឹកអ្នកដំណើរ ឆ្ពោះទៅកាន់ ឆ្នេរសមុទ្រ​ Travemuende ​​ដែលមានភាពល្បីល្បាញបំផុតនៅក្នុងប្រទេសនេះ នៅពេលកំពុងតែធ្វើដំណើរ ស្រាប់តែបុរសម្នាក់បានដកកាំបិត កាប់អ្នកធ្វើដំណើរតែម្តង។ អ្នកបើកបរក៏បានឈប់រថយន្ត បើកទ្វាឲ្យអ្នកដំណើររត់ចេញក្រៅ ៕

 

Loading...