នារីវ័យ២៤ឆ្នាំម្នាក់ងូតទឹកពាង ក្បែរបង្គោលភ្លើងដែក បណ្តាលឲ្យឆ្លងចរន្តអគ្គិសនី ឆក់ស្លាប់

July 24, 2018 105

កំពង់ចាម៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង​២១និង៣០នាទី​ ​ថ្ងៃ​ទី​២១ ខែ​កក្កដា​​​​ ឆ្នាំ​២០១៨ នៅ ចំណុចភូមិបឹង ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រស់ ស្រេង ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។ ខណៈនារីរងគ្រោះបានទៅងូតទឹកពាងនៅក្បែរបង្គោលភ្លើងផ្ទះរបស់ខ្លួន ហើយ ក៏បានប៉ះនឹងបង្គោលដែកដែលជាប់នឹងខ្សែភ្លើង​ស្រោម ទើបបណ្តាលឲ្យឆក់ស្លាប់តែម្តង។ ក្រោយពី ពិនិត្យសាកសពរួចសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះ ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...