ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងព្រោះអ្នកបើកបរម៉ូតូធំមិនប្រកាន់ស្តាំរបួសធ្ងន់ស្រាល៣នាក់

July 24, 2018 341

ខេត្តស្វាយរៀង ៖ បុរស៣នាក់បានរងរបួសធ្ងន់ស្រលរណូករណែលកណ្ដាលផ្លូវដោយគ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូជិះមិនប្រកាន់ស្ដាំទៅបុកនិងម៉ូតូបញ្រាស់គ្នាពេញទំហឹង។កាលថ្ងៃទី១១កើតខែទុតិយាសាឍ ឆ្នាំ ចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវ ថ្ងៃទី២៣ខែកក្កដា ឆ្នាំ២០១៨វេលាម៉ោង ៤និង៣០នាទីរសៀល ស្ថិតលើផ្លូវជាតិលេខ១៣ក្នុងភូមិតាណែងឃុំ សង្កែស្រុករំដួល ខេត្ត ស្វាយរៀង។
  សេចក្ដីរាយការណ៏ពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានអោយដឹងថាម៉ូតូបង្កម៉ាកFZគ្នានស្លាកលេខបើកបរដោយឈ្មោះ នៅ សំអូន មុខរបរកសិករ អាយុ៤៧ឆ្នាំ រស់នៅភូមិត្រពាំចំបក់ ឃុំស្វាយចេក ស្រុករំដួល ខេត្តស្វាយរៀង  និងអ្នករួមដំណើម្នាក់ឈ្មោះប្រាក់សំអឿន  រស់នៅភូមិ អង្គពក ឃុំម៊ឺនជ័យ ស្រុករំដួល។
ចំណែកភាគីរងគ្រោះជិះម៉ូតូម៉ាកហុងដាសេ១២៥ពណ៏ខ្មៅពាក់ស្លាកលេខភ្នំពេញ១GB០០៤៨មានម្ចាស់ឈ្មោះ ហេង បូព្រឹក អាយុ ១៥ឆ្នាំ រស់នៅភូមិតាណែង ឃុំ សង្កែ ស្រុក រំដួល ខេត្ត ស្វាយរៀង។
  ប្រភពបន្តថាមុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកFZពណ៏សអត់ស្លាកលេខ ធ្វើដំណើពីត្បូងទៅជើងលើកំណាត់ផ្លូវលេខ១៣មិនប្រកាន់ស្ដាំក្នុងល្បឿនលឿនស្រាប់តែទៅបុកនិង ម៉ូតូហុងដាសេ១២៥ដែលបើកបញ្រាស់គ្នាយ៉ាងពេញទំហឹងបណ្ដាលអោយភាគីទាំងសងខាងសន្លប់ស្ដូកនិងកន្លែង។
  ក្រោយមកប្រជាពលរដ្ឋបានរាយការណ៏មកសមត្ថកិច្ចមូលដ្ឋានភ្លាមៗមកអន្តរាគមន៏និងហៅក្រុមគ្រួសារទាំងសងខាងបញ្ជួនទៅមន្ទីពេទ្យបង្អែកខេត្តចំណែកអ្នករងរបួសធ្ងន់ត្រូវបញ្ជូនបន្តទៅសង្គ្រោះនៅប្រទេសវៀតណាម។
មូលហេតុដែលបណ្ដាលអោយមានគ្រោះថ្នាក់ចរាចរណ៏ សមត្ថកិច្ចបានបញ្ជាក់ថាគឺមកពីម៉ូតូម៉ាកFZបើកបរមិនប្រកាន់ស្តាំ
   បច្ចុប្បន្ន មធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចនគរបាលធ្វើការវាស់វែងនិងអូសមកកាន់អធិការដ្ឋាននគរបាលស្រុករំដួលដើម្បីដោះស្រាយពេលក្រោយ៕

Loading...