អាសូរកូនងែតអាយុ៥ខែស្លាប់និង៣នាក់របួស ដោយគ្រោះថ្នាក់ចរាចរណ៍

July 24, 2018 174


  ខេត្តរតនគិរី ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា យ៉ាងហោចណាស់ក្មេងស្រីដែលទើបតែមានអាយុ៥ខែ បានស្លាប់យ៉ាងអនោចអធម្ម និងមនុស្ស៣នាក់បសនរងរបួស ដោយគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃអង្គារ ១២កេីតខែបឋមាសាធ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង៥និង៥៨នាទីព្រឹកនេះ។
សេចក្តីរាយការណ៍បានបញ្ជាក់ថាគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាងរថយន្តបុករថយន្តទិសដៅស្របគ្នាពីកេីតទៅលិចនៅចំណុចទល់មុខផ្ទះជាងខុមលេីផ្លូវ៧៨Aស្ថិតនៅភូមិប៉ាអរ ឃំុឯកភាព ស្រុកអូរជំុ ខេត្តរតនគិរី ខណៈរថយន្តប្រភេទគោយន្តចតនៅខាងស្តាំផ្លូវ ហើយត្រូវរថយន្តកាម៉ារីបើកបុកពីក្រោយពេញទំហឹង។
អ្នកបេីកបររថយន្តម៉ាកកាមរី ត្រូវបានគរស្គាល់
ឈ្មោះ ប៉េង សុខលី ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរមានទីលំនៅភូមិកាតែ ឃំុប៉ាតេ ស្រុកអូរយ៉ាវដាវ(រងរបួសស្រាល)។
អ្នករួមដំណេីរ ទី១ ជាប្រពន្ធឈ្មោះ ខាំ ស្រីនំុ  អាយុ ១៨ ឆ្នាំ ជនជាតិខ្មែររស់នៅជាមួយគ្នា(រងរបួសធ្ងន់សន្លប់)។
ទី២ កូនឈ្មោះ លី ស្រីពីរ ភេទស្រី អាយុ៥ខែ(បានស្លាប់)និង
ទី៣ ជាប្អូនឈ្មោះ ខាំ សុខុម ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរកសិករ រស់នៅជាមួយគ្នា(រងរបួសធ្ងន់លីេផ្ទៃមុខ)។
ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
ចំណែកម្ចាស់គោយន្តឈ្មោះ អឿ ភារុណ ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិទួល ឃំុម៉ាលិក ស្រុកអណ្តូងមាស។
បច្ចុប្បន្នរថយន្តទាំងពីរបានយកទៅរក្សាទុកនៅការិយាល័យជំនាញចរាចរណ៍នៃស្នងការនគរបាលខេត្ត រងចាំកសរដោះស្រាយតាមច្បាប់។
ចំពោះសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Loading...