ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដឹកនាំកិច្ចប្រជុំលើកទី៣ ឆ្នាំ២០២៤ នៃគណៈកម្មការសម្របសម្រួលនៃអនុសញ្ញា ដើម្បីពិនិត្យឡើងវិញនូវដំណើរការនៃការអនុវត្តអនុសញ្ញា
(ភ្នំពេញ) ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសម្របសម្រួល (Coordinating Committee) នៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) តាមប្រព័ន្ធអនឡាញ ដើម្បីពិនិត្យឡើងវិញនូវដំណើរការនៃការអនុវត្តអនុសញ្ញា វឌ្ឍនភាពការងាររបស់គណៈកម្មការទាំងបួន រួមមាន៖ (១)គណៈកម្មការអនុវត្តមាត្រា៥ -ការបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស (២)គណៈកម្មការជំរុញអនុលោមភាព…
សមត្ថកិច្ចខំបង្រ្កាបបទល្មើសល្បែងស៉ីសងខុសច្បាប់ តាមអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល ប៉ុន្តែអ្នកល្មើសច្បាប់ក្រោយឃាត់ខ្លួន អាងមានលុយរត់ការទៅតុលាការ ដើម្បីដោះលែង
ភ្នំពេញ៖ បច្ចុប្បន្ននេះយេីងសង្កេតឃេីញថា កម្លាំងសមត្ថកិច្ចជំនាញទូទាំងប្រទេស បានយកចិត្តទុកដាក់ក្នុងការបង្រ្កាបរាល់បទល្មេីស ដូចជា៖ ករណីលួច ឆក់ ប្លន់ អំពើហិង្សា ជួញដូរមនុស្ស ជាពិសេសបង្រ្កាបករណីគ្រឿងញៀន និងបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ស្របតាមអនុសាសន៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្ដីពីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ ប៉ុន្តែអ្វីដែលអាជ្ញាធរមានសមត្ថកិច្ច កំពុងព្រួយបារម្ភនោះ គឺអាជ្ញាធរមូលដ្ឋានជាអ្នកបង្រ្កាប…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំកម្លាំងនគរបាលជាតិ បន្តបង្កើនការយកចិត្តទុកដាក់បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសក្នុងមូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់!
ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំ និងលើកទឹកចិត្តខ្ពស់ឱ្យថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ គ្រប់កម្រិត ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងកម្លាំងនគរបាលដែលបំពេញបេសកកម្មតាមតំបន់ព្រំដែននិងបណ្ដាច្រកទ្វារ បន្តបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋាន និងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការថ្លែងយ៉ាងដូច្នេះរបស់ប្រមុខក្រសួងមហាផ្ទៃ…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេតរបស់កម្ពុជា មានតម្លៃជាសាកល
ភ្នំពេញ ៖ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាការពិតកិច្ចប្រតិបត្តិការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទក្នុងសង្គម គឺជាភារកិច្ចស្នូលមួយរបស់ក្រសួងមហាផ្ទៃ ដើម្បីធានារក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ។ ក៏ប៉ុន្តែសម្រាប់ក្របខណ្ឌនៃកិច្ចប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណេតនិងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ត្រូវបានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី…
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាបូអាវ នៅសាធារណរដ្ឋប្រជាមានិតចិន
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាបូអាវ…
ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ៖ ខេត្តចំនួន ៣ ត្រូវបានប្រកាសជាខេត្តអស់មីន ក្នុងរយៈពេលជាង ៦ ខែ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី
ខេត្តក្រចេះ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានប្រកាសថា រយៈពេលជាង ៦ ខែនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ខេត្តចំនួន ៣ ត្រូវបានប្រកាសជាខេត្តអស់មីន រួមមានខេត្តកំពង់ស្ពឺ…
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព
ភ្នំពេញ ៖ រសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព ។ លោកប្រធានរដ្ឋឡាវមានជំនឿជាក់ថា មរតកនៃទំនាក់ទំនងល្អរបស់ថ្នាក់ដឹកនាំជំនាន់មុន នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ថ្នាក់ដឹកនាំជំនាន់ក្រោយបន្តពូនជ្រំ សូមបញ្ជាក់ថា ៖…
ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកាត់ខ្សែបូរ សម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តព្រះកែវពេជ្រសុវណ្ណ (ហៅវត្តសំបួរលើ)ក្នុងស្រុកពាមជរ ខេត្តព្រៃវែង
ខេត្តព្រៃវែង÷ ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អនុប្រធាននាយកដ្ឋានចរាចរណ៍សណ្តាប់ធ្នាប់សាធារណៈនៃក្រ សួងមហាផ្ទៃអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋកាត់ខ្សែបូរ សម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តព្រះកែវពេជ្រសុវណ្ណ (ហៅវត្តសំបួរលើ)ក្នុងស្រុកពាមជរ ខេត្តព្រៃវែងនិងមានលោកអភិបាលរងស្រុកពាមជរព្រះអនុគនស្រុក ព្រះចៅអធិការវត្ត ក្រុមប្រឹក្សាស្រុក លោកអធិការរងស្រុក លោកគ្រូអ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលកាត់ខ្សែបូរ និងសម្ពោធឆ្លងសមិទ្ធផលនានាក្នុងវត្តព្រះកែវពេជ្រសុវណ្ណ (ហៅវត្តសំបួរលើ)ជាផ្លូវការ នៅព្រឹកថ្ងៃទី២៥…
អភិបាលខេត្តកំពត៖ ប្រមុខរាជរដ្ឋាភិបាលតែងតែគិតគូជានិច្ចចំពោះវិស័យអប់រំ ពិសេសការអភិវឌ្ឍធនធានមនុស្ស
ខេត្តកំពត÷ក្នុងយុទ្ធសាស្ត្របញ្ជកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ការអភិវឌ្ឍធនធានមនុស្សគឺជាអាទិភាពគន្លឹះមួយក្នុងចំណោមអាទិភាពគន្លឹះទាំង៥ ដែលមានការយកចិត្តទុកដាក់ខ្ពស់ ហើយប្រមុខរាជរដ្ឋាភិបាលតែងតែគិតគូជានិច្ចនូវតម្រូវការផ្សេងៗពាក់ព័ន្ធនិងវិស័យអប់រំ។ ជាក់ស្តែងអគារសិក្សាមួយខ្នងពីរជាន់មានដប់បន្ទប់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សាលាបឋមសិក្សា ហ៊ុន សែន វត្តកំពត ទៅតាមសំណូមពរ និងតម្រូវការចាំបាច់។ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ!
ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងអនុក្រឹត្យស្ដីពីការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ ថ្លែងបើកកិច្ចប្រជុំ នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ដិត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលយកចិត្តទុកដាក់បំពេញកិច្ចការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងសម្រេចបានលទ្ធផលគួរជាទីមោទនៈជាបន្តបន្ទាប់…
អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ ៖ ម្សិលមិញ នគរបាលជាតិក្រសួងមហាផ្ទៃបង្ក្រាបបទល្មើស៣៩ករណី ឃាត់ខ្លួនជិត១០០នាក់!
ភ្នំពេញ ៖ អនុវត្តតាមបទដ្ឋានគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព កាលពីម្សិលមិញ នគរបាលជាតិក្រសួងមហាផ្ទៃ ចេញប្រតិបត្តិការបង្ក្រាបបទល្មើសទូទៅបាន៣៩ករណី ដោយឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៩៥នាក់ចាត់នីតិវិធីតាមច្បាប់បន្ត។ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បញ្ជាក់ថា ករណីព្រហ្មទណ្ឌបង្ក្រាបបានចំនួន១១ករណី ឃាត់ខ្លួនបាន១៣នាក់។ ករណីព្រហ្មទណ្ឌ រួមមាន លួច៥ករណី អំពើហិង្សា៤ករណី រំលោភសេពសន្ថវៈ១ករណី…
កម្ពុជា ប្រកាសដាក់ឱ្យដំណើរការសាកល្បង “ប្រព័ន្ធគ្រប់គ្រងព័ត៌មានសកម្មភាពមីនកម្ពុជា” មុនកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន
(ភ្នំពេញ) ថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៤ – ក្នុងដំណើរឆ្ពោះទៅរកការសម្រេចបាននូវអនាគតមួយដែលគ្មានមីនសម្រាប់ប្រទេសកម្ពុជា អាជ្ញាធរមីន បានប្រកាសដាក់ឱ្យដំណើរការសាកល្បងប្រព័ន្ធព័ត៌មានគ្រប់គ្រងសកម្មភាពមីននៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមដ៏ទំនើប និងត្រូវបានបង្កើតឡើងដើម្បីសម្របសម្រួល ប្រសិទ្ធផល និងប្រសិទ្ធភាពនៃប្រតិបត្តិការសកម្មភាពមីននៅទូទាំងប្រទេស។ ប្រព័ន្ធគ្រប់គ្រងព័ត៌មាននេះ ផ្តោតលើការគ្រប់គ្រងព័ត៌មានប្រតិបត្តិការទីវាល ហើយមានបំពាក់មុខងារថ្មីៗ ជួយគាំទ្របន្ថែមដល់ប្រព័ន្ធ IMSMA CORE ដែលកំពុងដំណើរការពេលបច្ចុប្បន្ន…
ចាប់បានហើយ អ្នកបើកបររថយន្ត មិនគោរពច្បាប់ចរាចរណ៍ បើកទាំងបំពាន ហាក់ប្រមាថ ជីវិតអ្នកដំណើរ
ខេត្តស្វាយរៀង ៖ អធិការដ្ឋាននគរបាលក្រុងបាវិតមានកិត្តិយសសូមជម្រាបជូនដល់សាធារណជនប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកឲ្យបានជ្រាបថា៖នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ម៉ោង០៦:៤៥នាទី នៅពេលដែលកម្លាំងចរាចរណ៍កំពុងតែសម្រួលចរាចរណ៍ដឹកដៃសិស្សចូលសាលារៀនក៏បានប្រទះឃើញរថយន្តមួយគ្រឿងម៉ាកស្តារិចពាក់ស្លាកលេខភ្នំពេញ 2AX-2346 បើកបរពីកើតទៅលិច ដែលជារថយន្តបង្កមិនគោរពស្លាកសញ្ញាចរាចរណ៍ពេលដែលកម្លាំងសមត្ថកិច្ចចុះសម្រួលដឹកដៃសិស្សចូលរៀននៅមុខវិទ្យាល័យជីភូកាលពីថ្ងៃទី ២៦ខែមករាឆ្នាំ ២០២៤កន្លងទៅ។ បច្ចុប្បន្នជនបង្កនិងរថយន្តត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្ត។ អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនតាមបណ្ដាញសង្គមហ្វេសប៊ុកមេត្តាជូនជ្រាប៕
ក្រោយពីទទួលរងការប្ដឹងពីមន្ដ្រីក្រោមឱវាទ ប្រធានមន្ទីររៀបចំដែនដី ខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរឲ្យមកបម្រើការងារ នៅទីស្ដីការក្រសួង
ភ្នំពេញ ៖ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ លោក អាង ណារិទ្ធ ដែលធ្លាប់ទទួលរងបណ្តឹង ពីមន្ដ្រីក្រោមឱវាទ ពេលនេះត្រូវបានឯកឧត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ សម្រួលភារកិច្ចពីប្រធានមន្ទីរ ឲ្យមកបម្រើការងារនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ហើយ។ នៅក្នុងសេចក្តីសម្រេចនោះមាន ៖…
ទទួលទានអាហារថ្ងៃត្រង់ មួយឆ្អែត ត្រឹមតែ ៦០០០រៀលប៉ុណ្ណោះ ពីអាហារដ្ឋាននៅជាន់ផ្ទាល់ដី ក្នុងផ្សារ KC
ភ្នំពេញ ៖ សូមសរសើរនូវទឹកចិត្ត ដល់អ្នកលក់ម្ហូបអាហារ ដែលជួលទីតាំង នៅជាន់ក្រោម នៃផ្សារ KC ដាក់លក់ក្នុងតំលៃសមរម្យ ដែលអាចជួយ សម្រាលក្នុងការចំណាយ លើចំណីអាហារប្រចាំថ្ងៃ ជូនដល់បងប្អូន កម្មករ កម្មការិនី បុគ្គលិក អ្នករត់ម៉ូតូឌុប អ្នករត់ម៉ូតូកង់បី និងអ្នកបើកតាក់ស៊ី ក៏ដូចជាអាជីវករ…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសារកោតសរសើរ និងថ្លែងអំណរគុណដល់កម្លាំងចម្រុះ ក្នុងសកម្មភាពពន្លត់អគ្គិភ័យឆាបឆេះរោងចក្រ អ ជី ហ្វ៊ូតវែរ នៅស្រុកអង្គស្នួល ខេត្តកណ្តាល
ភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះសារនារសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ សម្តែងការកោតសរសើរ និងថ្លែងអំណរគុណដល់កម្លាំងចម្រុះ ក្នុងសកម្មភាពពន្លត់អគ្គិភ័យឆាបឆេះរោងចក្រ អ ជី ហ្វ៊ូតវែរ នៅស្រុកអង្គស្នួល ខេត្តកណ្តាល ដោយភ្ជាប់ខ្លឹមសារទាំងស្រុងដូច្នេះថា ៖…
បែកធ្លាយ! រឿងនាយករងសាកលវិទ្យាល័យការពារជាតិ ប្ដឹងថ្នាក់ដឹកនាំឱ្យត្រួតពិនិត្យរាល់សកម្មភាពដឹកនាំរបស់ សាកលវិទ្យាធិការទើបឡើងថ្មីឧត្តមសេនីយ៍ឯក ដោក សុផា និងបក្ខពួក
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ដោក សុផា ដែលទើបនឹងឡើងមកកាន់តំណែងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ រួមនឹងបក្ខពួកមួយចំនួនទៀត ត្រូវបានមន្ត្រីថ្នាក់ក្រោម ដែលជានាយករងសាកលវិទ្យាល័យការពារជាតិ រួមនិងបុគ្គិលិកជាច្រើននាក់ កើតទុក្ខមិនសុខចិត្តក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ដោក សុផា ក៏សម្រេចចិត្តប្ដឹងទៅថ្នាក់ដឹកនាំក្រសួងការពារជាតិ ដោយស្នើទៅនាយកដ្ឋានអធិការកិច្ច ឱ្យត្រួតពិនិត្យរាល់សកម្មភាពដឹកនាំរបស់ សាកលវិទ្យាធិការទើបឡើងថ្មី។ សូមជម្រាបជូនថា យោងតាមសំណើរស្នើសុំប្តឹង…
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ញើសារចំពោះករណីគ្រោះអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
ភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហោះសារ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដោយភ្ជាប់ខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖ ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង ខ្ញុំសូមចូលរួមរំលែកទុក្ខលំបាកប្រកបដោយក្ដីសោកស្ដាយជាពន់ពេកជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយឧប្បទ្ទវហេតុគ្រោះអគ្គិភ័យ នៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង…
នគរបាលខណ្ឌឫស្សីកែវ ឃាត់ម៉ូតូចំនួន៩គ្រឿង ដែលកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស យកមកអប់រំ និងធ្វើកិច្ចសន្យា
ភ្នំពេញ ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ឃាត់ម៉ូតូចំនួន៩គ្រឿង ដែលកែច្នៃបំពង់ស៊ីម៉ំាង បំពងសម្លេង យ៉ាងអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ យកមករក្សាទុក និងធ្វើកិច្ចសន្យា បញ្ឈប់ការបំពាក់បំពង់ស៊ីម៉ំាងខុសលក្ខណៈបច្ចេកទេស តទៅទៀត។ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានបញ្ជាក់ថា ម៉ូតូទាំងនេះ កម្លាំងបានឃាត់នៅសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ…
Update÷ទីបំផុត របងក្រុមហ៊ុនចិន ដែលសង់រំលោភចំណីអូរ ត្រូវបានមន្ទីរសុរិយោដីចុះបិទការសាងសង់ហើយ
ខេត្តកំពង់ស្ពឺ ៖ ទីបំផុត ក្រុមមន្រ្តីនៃមន្ទីរសុរិយោដី ខេត្តកំពង់ស្ពឺ បានចុះផ្អាក សំណង់រឹងមិនទាន់មានច្បាប់អនុញ្ញាត្តិ ដែលរំលោភយកចំណីអូរនិងចូលក្នុងអូរ ស្ថិតនៅចំណុចភូមិសំបួរ ឃុំមហាសាំងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលនាំគ្នាលួចសង់របងគ្មានច្បាប់អនុញ្ញាត្តិកាលពីកន្លងទៅ។ ក្រុមមន្ត្រីជំនាញបានចុះទៅផ្កាកក្រុមហ៊ុនចិននេះកាលពីចុងសប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៤ ជាបណ្តោះអាសន្ន។ លោក ឆុំ ស៊ីនណារ៉ា អនុប្រធានមន្ទីរដែនដីនគរូបនីយ៍កម្ម…