អគ្គិភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋជាន់ទី១ យ៉ាងសន្ធោសន្ធៅ បង្កភាពភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចទាំងយប់

October 14, 2021 37

ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវអគ្គិភ័យឆាប់ឆេះជាន់ទី១យ៉ាងសន្ធោសន្ធៅ បង្កភាពភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចយករថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងដើម្បីអន្តរាគមន៍ កាលពីវេលាម៉ោង១១៖២០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមផ្លូវឌួងហែម កែងផ្លូវលេខ១០៧ ក្បែរក្រុមហ៊ុន វីរៈប៊ុនថាំ ក្នុងសង្កាត់អូឬស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញមានផ្សែងចេញជាអណ្តាតភ្លើង ចេញពីផ្ទះប្រជាពលរដ្ឋជាន់ទី១ ក៏ជួយគ្នាជួយបាញ់ទឹក និង យកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់តែដោយសារស្ថានភាពភ្លើងឆាប់ឆេះខ្លាំងពេកទើបប្រជាពលរដ្ឋទប់ស្កាត់មិនបាន ក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ច ការិយាល័យ បង្ការ និង ពន្លត់អគ្គីភ័យ ដើម្បីយករថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា  ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម  លោក  ក៏បានបញ្ចេញរថយន្តពន្លត់អគ្គិភ័យ របស់ការិយាជាងជាច្រើនគ្រឿង និង រថយន្តជំជួយផ្សេងៗទៀត បានចេញមកអន្តរាគមន៍ និងប្រើប្រាស់ជួយបាញ់ពន្លត់អស់ជាច្រើនគ្រឿង ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ឬបង្កគ្រោះថ្នាក់ដល់មនុស្ស។

ក្នុងប្រតិបត្តិការណ៍នេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៣រថយន្ត ប្រើប្រាស់ទឹកអស់៦ឡាន ប្រើរយះពេលជិន១ម៉ោងទើបអគ្គីភ័យរលត់ទៅវិញ។ ចំពោះការខូចខាត គឺឆាប់ឆេះសម្ភារៈខាងក្នុងជាន់ទី១ អស់ទាំងស្រុង និង មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ចំណែកមូលហេតុកម្លាំងសមត្ថកិច្ចកំពុងស្រវជ្រាវ៕

Loading...