មេធាវី ទិត សុខវណ្ណា ផ្គើននិងលិខិតជួនដំណឹងរបស់អាជ្ញាធរសង្កាតគោកឃ្លាងនិងអាជ្ញាធរខណ្ឌសែនសុខ

May 30, 2018 360

ភ្នំពេញ៖ លិខិត១ច្បាប់របស់សាលាសង្កាត់គោកឃ្លាង ដែលមានចុះហត្ថលេខាដោយលោក ញ៉ាត សាម៉េត ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ បានកំណត់ពេលឲ្យលោក ទិត សុខវណ្ណា ដែលគេដឹងថា មានមុខរបរជាមេធាវី នៃគណៈមេធាវីកម្ពុជា អោយរុះរើសំណង់រោងដែកដែលសង់លើដីគម្រោងផ្លូវសាធារណៈក្នុងរយៈពេល៥ថ្ងៃក្រោយពីថ្ងៃជូនដំណឹងនោះប៉ុន្តែវាហាក់បីដូចជាគ្មានប្រសិទ្ធិភាពឫក៍លោកមេធាវី ទិត សុខវណ្ណា មានចេត្តនាក្នុងការផ្គើននិងលិខិតជួនដំណឹងខាងលើនេះព្រោះថារហូតមកដល់ថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះគេមិនទាន់ឃើញម្ចាស់សំណង់រុះរើចេញទេ។

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ ថា មេធាវី ទិត សុខវណ្ណា ពិតជា រំលោភផ្លូវរដ្ឋមែន ពេលនេះអាជ្ញាធរត្រូវឲ្យរុះចេញវិញ។

លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានបញ្ជាក់យ៉ាងដូចឆ្នេះកាលពីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨នេះថា អាជ្ញាធរ បានកំណត់ឲ្យលោកឲ្យលោកមេធាវី ទិត សុខវណ្ណា រុះរើរោងដែកដែលសង់រំលោភយកដីផ្លូវសាធារណៈរបស់រដ្ឋ ត្រឹម៥ថ្ងៃក្រោយពេលជូនដំណឹង។

លោកអភិបាលខណ្ឌរូបនេះ បញ្ជាក់ថា បើលោកមេធាវី ទិត សុខវណ្ណា ដែលហ៊ានរំលោភបំពានយកដីរដ្ឋមិនព្រមរុះរើ សំណង់ខុសច្បាប់នោះចេញតាមកាលកំណត់ទេ អាជ្ញាធរ នឹងចាត់វិធានការច្បាប់ និងចុះរុះរើផ្ទាល់តែម្តង។

លោក ម៉ូវ ម៉ានិត អះអាងថា លោកមេធាវី ទិត សុខវណ្ណា បានសង់រោងដែករំលោភយកផ្លូវសាធារណៈរបស់រដ្ឋ ដែលមានក្នុងប្លង់មេ (LMAP) របស់រដ្ឋពិតមែន។

ទោះជាយ៉ាងណា អភិបាលខណ្ឌរូបនេះ បានបញ្ជាក់ថា បើលោក មេធាវី ទិត សុខវណ្ណា មានឆន្ទៈ រុះរើដោយខ្លួនឯង ខាងអាជ្ញាធរ នឹងទុកពេលឲ្យ ប៉ុន្តែត្រូវធ្វើកិច្ចសន្យាជាមួយ អាជ្ញាធរ ឲ្យបានច្បាស់លាស់៕
ដោយ៖ តុង សីហា

371DC49F-8DB6-44EF-8CA7-ECCB1EBA0127
136F5E39-760F-4DB2-8471-91D84C418FED
Loading...